ស្រីស្អាត នូណា អាយុ១៦ឆ្នាំទេ តែសង្ឃឹម​ខ្លាំង​ព្រោះ​​​តំណែង​ប្អូន ឆន សុវណ្ណរាជ

  • 2017-08-08 04:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពន្លក​ថ្មី​ក្នុង​វិស័យ​សិល្បៈ​សម្ដែង​​ នូណា ប្រាប់​ Sabay នាង​ពិត​ជា​មាន​សេចក្ដី​រំពឹង​ខ្លាំង​ទៅ​លើ​រឿង​ភាគ​ទី​១​ដែល​នាង​គ្រង​តំណែង​ជា​តួ​ប្អូន​ស្រី​របស់​កំពូល​តារា​ចម្រៀង​ ឆន សុវណ្ណរាជ គឺ​រឿង "សិសិរដូវ ក្នុងបេះដូង"។

នូណានិយាយ​ថា៖" ​នេះ​ជា​រឿង​ភាគ​ដំបូង​បំផុត​ដែល​ខ្ញុំ​ចូល​សម្ដែង ហើយ​ខ្ញុំ​រំពឹង​ថា​នឹង​អាច​ទទួល​បាន​ភាព​ជោគ​ជ័យ ព្រោះ​ជា​រឿង​មនោសញ្ចេតនា​កម្សត់ ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បីៗ និង​ជា​រឿង​ភាគ​ទី១ របស់​ប៉ុស្តិ៍​ហង្ស​មាស​ដែល​ប្រិយមិត្ត​ជា​ច្រើន​កំពុង​រង់​ចាំ"។

តួ​សម្ដែង​វ័យ​១៦​ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចរិត​លក្ខណៈ​របស់​នាង​ក្នុង​រឿង​នេះ​ គឺមាន​ភាព​ឆ្នាស​ឆ្នើម ច្រណែន ពោល​គឺ​ចរិត​កូន​អ្នក​មានដែល​រករឿងឥត​ឈប់ ពិសេស​រក​រឿង​តួ​ស្រី​។

នូណា ​មាន​​ឈ្មោះ​ពិត​ថា ហួ លីហេង។ នាង​ប្រឡូក​សិល្បៈ​បាន​ជិត​១​ឆ្នាំ​ហើយ ដោយ​មាន​ការងារ​ស្នូល​ជា​តារា​ម៉ូដែល។ សម្រាប់​ភាពយន្ត​ នាង​បង្ហាញ​មុខ​ដំបូង​ក្នុង​រឿង​អប់រំ​មួយ​គឺ " ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទឹក​ភ្នែកក្មេង​ឈាម​រាវ" និង​ទើប​តែ​បញ្ចប់​ការ​ថត​រៀង​ "សិសិរដូវ​ក្នុង​បេះដូង​" កាល​ពី​ពេល​ថ្មីៗ​នេះ៕

ចុចអាន៖

អត្ថបទ៖ សុខណា

អត្ថបទថ្មី