តាម​ដានអី​តែ Fan សូម្បីឪពុក​ Nadech ក៏​ជក់ចិត្តរឿង "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ" ដែរ

  • 2017-08-08 07:54:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដែល​ចេញ​បញ្ចាំង​ភ្លាម​ ល្បី​ភ្លាម​ "និស្ស័យ​ស្នេហ៍​ប្ដូរ​វិញ្ញាណ” កំពុង​ក្លាយ​ខ្លួន​ជា​ភាពយន្ត​ភាគ​ថ្មី​មួយ​ទៀត​របស់​តារា​ប្រុស​ស្រី​ Nadech និង​ Yaya ដែល​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា​ឡើយ។

ជា​ការ​ពិត​ភាពយន្ត​ភាគ​មួយ​នេះ​ មាន​បញ្ចាំង​ជូន​ទស្សនា​ជា​រៀងរាល់​ថ្ងៃ​ច័ន្ទ​ និង​អង្គារ​ ធ្វើ​ឲ្យ​អ្នក​និយម​តាម​ដាន​រឿង​ភាគ​ជា​ច្រើន​ទន្ទឹង​ទស្សនា​យ៉ាង​យក​ចិត្ត​ទុកដាក់​។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ មិនមែន​តែ​អ្នក​គាំទ្រ​ទេ​ ដែល​តែង​តាមដាន​ទស្សនា​រៀង​ភាគ​ថ្មី​របស់​ប៉ុស្តិ៍​លេខ​៣​មួយ​នេះ​ ពោល​តារា​ប្រុស​ Nadech ដែល​ជា​តួ​ឯក​ប្រុស​ដ៏​សំខាន់​ក្នុង​រឿង​ក៏​ទស្សនា​ស្នាដៃ​សម្ដែង​របស់​ខ្លួន​ដែរ​ ជាមួយ​ឪពុក​ជាទី​ស្រលាញ់។

តាម​រយៈ​រូប​ភាព​មួយ​សន្លឹក​របស់​ឪពុក​កូន​ ២​នាក់​នេះ​ ធ្វើ​ឲ្យ​មហាជន​ជាច្រើន​ហាក់​រំភើប​នឹង​ពេល​វេលា​ដ៏​មាន​ក្ដី​សុខ​របស់​គ្រួសារ​នេះ​ណាស់៕

ឈុតឆាកខ្លះ​ក្នុង​រឿង

ចុចអាន៖

ប្រភព៖ tvpoolonline   ប្រែ​សម្រួល៖ យី សុធារី