អេ​ ភូថង៖​ ចង់​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​ដល់​អត្តពលិក​ច្រើន​ដូច​នេះ​ជា​រៀង​រហូត

  • 2017-08-09 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ជម្រើស​ជាតិ​គុន​ខ្មែរ​លោក​ អេ​ ភូថង​ ថា​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ចូលរួម​កម្មវិធី​ច្រើន​មុន​ចេញ​ទៅ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​នេះ។​ លោក​ចង់​ឲ្យ​មាន​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​បន្ត​ជួយ​ជ្រោមជ្រែង ​និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ដែល​នឹង​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី ​នា​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត។​

លោក​គ្រូ​ អេ​ ភូថង​

លោក​គ្រូ​ អេ​ ភូថង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ចេញ​ទៅ​ចូលរួម​ក្នុង​កីឡា​ស៊ីហ្គេម​ លើក​ទី២៩​ ខែ​សីហា​ ខាង​មុខ​នេះ​ អត្តពលិក​កម្ពុជា​បាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​តាម​រយៈ​កម្មវិធី​ជួបជុំ​សំណេះសំណាល​ និង​ជួបជុំ​ពិសា​អាហារ​ផង​ដែរ​ ដូច​ជា​កាល​ពី​ថ្ងៃ​ទី៣​ សីហា​ ជួប​សម្ដេច​តេជោ​ ហ៊ុន​ សែន​ និង​ថ្ងៃ​ទី៤​ សីហា​ ជួបជុំ​ជា​មួយ​ក្រុមហ៊ុន​ស្របៀរ​អង្គរ​ និង​ព្រឹក​មិញ​នេះ​ជួបជុំ​ជា​មួយ​ក្រុហ៊ុន​ណាហ្គាលវើល។​

កីឡាករប្រដាល់គុនខ្មែរ

គ្រូ​ជម្រើស​ជាតិ​ខាង​លើ​បន្ត​ថា​ ការ​ជួបជុំ​ទាំង​នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​សម្រាប់​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​រឹតតែ​មាន​ទឹក​ចិត្ត​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​យក​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នានា​របស់​ពួក​គេ។​ លោក​ក៏​សូម​អរគុណ​ដល់​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ​ដែល​បង្កើត​ឲ្យ​មាន​កម្មវិធី​ទាំង​នេះ​ឡើង​ ហើយ​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា​រូប​នេះ​ចង់​ឲ្យ​មាន​កម្មវិធី​ទាំង​នេះ​នៅ​លើក​ក្រោយៗ​ទៀត។​

កីឡាករ ឃីម ឌីម៉ា អាវខៀវវាលឃ្លៀក

គូ​បញ្ជាក់​ថា​អត្តពលិក​កម្ពុជា​ទាំង​អស់​នឹង​ត្រូវ​ចេញ​ទៅ​ជា​បន្ត​បន្ទាប់​ចាប់​ពី​ថ្ងៃ​ទី១២​ ខែ​សីហា​ ទៅ​តាម​ប្រភេទ​កីឡា​រៀងៗ​ខ្លួន​ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​យក​មេដាយ​នៅ​ស៊ីហ្គេម​លើក​ទី២៩​នា​ប្រទេស​ម៉ាឡេស៊ី។​ ចំពោះ​ប្រភេទ​កីឡា​គុន​ខ្មែរ​នឹង​ត្រូវ​ទៅ​ជួប​និង​ទទួល​ទាន​អាហារ​ជា​មួយ​លោក​ឧកញ៉ា​ ស្រី​ ចាន់ថន​​ អនុប្រធាន​កិត្តិយស​សហព័ន្ធ​គុន​ខ្មែរ​នៅ​ថ្ងៃ​ទី១១​ ខែ​សីហា​ នេះ​ជា​បន្ត​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី