មកគយគន់ សម្រស់បវរកញ្ញាកំប៉េះគូទស្អាត Miss Bum Bum 2017
- 2017-08-08 13:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកគយគន់ សម្រស់បវរកញ្ញាកំប៉េះគូទស្អាត Miss Bum Bum 2017
ចន្លោះមិនឃើញ
បេក្ខនារីបវរកញ្ញាកំប៉េះគូទស្អាត Miss Bum Bum 2017 ទាំង ២៧ រូបបានធ្វើឱ្យសាធារណៈជនតាមដងផ្លូវក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីលចោមមើលមិនដាក់ភ្នែក។
ខណៈពួកនាងស្វែងរកការបោះឆ្នោតគាំទ្រពីសាធារណជន បន្ទាប់ពីវគ្គជម្រុះចាប់ផ្តើមតាំងពីថ្ងៃទី ០៧ សីហាដើម្បីជ្រើសរើសបេក្ខនារីសម្រាំងពិសេសចំនួន ១៥ រូបនៅវគ្គផ្តាច់ព្រ័ត្រខែវិច្ឆិកាខាងមុខនេះ។
ព្រឹត្តិការណ៍ Miss Bum Bum 2017 នេះត្រូវបានរៀបចំកាន់តែអស្ចារ្យជាងឆ្នាំមុនរួមមានការកម្សាន្តនិងប្រឡងចំណេះដឹងនានាដើម្បីស្វែងរកបេក្ខនារីមានកំប៉េះគូទស្អាតប្រចាំឆ្នាំ។
ពួកគេមិនតម្រូវឱ្យវៈកាត់ពង្រីកកំប៉េះគូទទេ ហើយបេក្ខនារីដែលមានទំហំកំប៉េះគូទធំជាង ៤២ អ៉ិញមិនត្រូវបានអនុញ្ញតិឱ្យចូលរួមប្រកួតឡើយ។ ដោយឡែកតារាសម្តែងទស្សនាវដ្តីអាមេរិក Playboy នាង Jeni Summers នឹងបង្កើតប្រវត្តិសាស្ត្រដំបូងឱ្យប្រទេសរបស់នាងចូលរួមក្នុងការប្រកួតដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ ។
រំឮកថា Miss Bum Bumគឺជាព្រឹត្តិការណ៍ប្រកួតប្រជែងប្រចាំឆ្នាំរបស់ប្រេស៊ីលស្វែងរកនារីមានកំប៉េះគូទស្អាតបង្កើតឡើងដោយអ្នកការសែត និងសហគ្រិនលោក Cacau Oliver ក្នុងក្រុង Sao Paulo។
ព្រឹត្តិការណ៍នេះមានបេក្ខនារី ២៧ រូបមកពីរដ្ឋនៃប្រទេសផ្សេងៗគ្នា ហើយម្ចាស់ជ័យលាភីនឹងទទួលរង្វាន់ទឹកប្រាក់ ២២.០០០ ដុល្លារនិងក្លាយជាតារាក្នុងប្រទេសប្រេស៊ីល ហើយមកុដបវរកញ្ញាកំប៉េះគូទស្អាតឆ្នាំមុនគឺ នាង Erika Canela មកពីទីក្រុង Bahia៕