Real Madrid យក​ឈ្នះ Man Utd លើក​ពាន​ Super Cup

  • 2017-08-09 01:06:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid ក្លាយ​ជា​ជើង​ឯក​ UEFA Super Cup ក្រោយ​យក​ឈ្នះ Manchester United ក្នុង​លទ្ធផល​ ២-១ នៅ​ទឹកដី​កណ្ដាល​ ប្រទេស​ម៉ាសេដូនី។

ការ​ប្រកួត​កាល​ពី​យក្ស​មិញ​ក្រុម​យក្ស​អេស្ប៉ាញ​មាន​ទម្រង់​លេង​យ៉ាង​ល្អ​ដោយ​គាប​សង្កត់​លើ​គូ​ប្រជែង​យ៉ាង​ខ្លាំង​ហើយ​សម្រេច​គ្រាប់​ទី​មួយ​នៅ​នាទី Casemiro នៅ​នាទី​២៤។ ដោយ​ឡែក​នៅ​នាទី​បន្ត​បន្ទាប់​ Real Madrid មាន​ឱកាស​ស៊ុត​ច្បាស់ៗ​ដែរ​តែ​ត្រូវ​អ្នក​ចាំទី De Gea ជួយ​សង្គ្រោះ​បាន។

នៅ​វគ្គ​ទី​ពីរ​ក្រុម​លោក Zidane បន្ត​ការ​វាយ​លុក​របស់​ខ្លួន​នៅ​នាទី​៥២ ខ្សែ​បម្រើ​ឆ្នើម Isco រក​បាន​គ្រាប់​ទី​ពីរ​។ បន្ទាប់​ពី​ចាញ់​២គ្រាប់​ United បាន​ប្រឹងប្រែង​លេង​ជាង​មុន​ ហើយ​រក​បាន​មួយ​គ្រាប់​សង​វិញ​នៅ​នាទី ៦២ ដោយ Romelu Lukaku។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Real Madrid ក្លាយ​ជា​ក្រុម​ដំបូង​ក្នុង​រយៈពេល​២៧​ឆ្នាំ​ដែល​អាច​ឈ្នះ​ UEFA Super Cup ២​រដូវ​កាល​ជាប់​គ្នា​ ក្រោយ​ AC Milan ធ្លាប់​ធ្វើ​បាន​កាល​ពី​ឆ្នាំ​១៩៨៩ និង ៩០៕

អត្ថបទ៖ វីរ័ត្ន