តើរវាងការបើក 4G និង WiFi មួយណាស៊ីថ្មទូរសព្ទខ្លាំងជាង?
- 2017-08-09 01:42:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើរវាងការបើក 4G និង WiFi មួយណាស៊ីថ្មទូរសព្ទខ្លាំងជាង?
ចន្លោះមិនឃើញ
តើរវាងការបើកដំណើរការប្រព័ន្ធអ៊ីនធឺណិត 3G/4G និង WiFi មួយណាស៊ីថ្មទូរសព្ទខ្លាំងជាង? មានមតិលើកឡើងចម្រូងចម្រាសគ្នា ជុំវិញសំណួរចាក់ដោតនេះ។ ប៉ុន្តែបើផ្អែកតាមគេហទំព័រល្បីចំនួន ២ ឲ្យដឹងថា ជាការពិតការប្រើប្រាស់ 4G គឺស៊ីថ្មខ្លាំងជាង។
ដោយសារបច្ចុប្បន្នក្រុមហ៊ុនអ្នកផ្ដល់សេវាទូរសព្ទជាច្រើន ដំណើរការប្រព័ន្ធ 4G/LTE ដែលអាចតភ្ជាប់ទៅនឹងបណ្ដាញទាំង 3G និង 4G ជាហេតុធ្វើឲ្យទូរសព្ទត្រូវប្រើថាមពលទ្វេដងដើម្បីរក្សាតំណភ្ជាប់មួយនេះ។ ទៀតសោតនៅពេលអ្នកធ្វើការ Call ឬផ្ញើនិងទទួលនូវ Message នោះប្រព័ន្ធ 3G/4G នឹងត្រូវបានផ្អាក ហើយការផ្លាស់ប្ដូររលកសញ្ញាបែបនេះ ក៏ជាហេតុធ្វើឲ្យស្មាតហ្វូនត្រូវចំណាយថាមពលថ្មមួយផ្នែកធំផងដែរ។
យ៉ាងណាមានការលើកបញ្ជាក់ថា វាក៏អាស្រ័យលើកត្តាទីតាំងឧបករណ៍បញ្ជូនសេវានៃប្រព័ន្ធ WiFi ឬ 4G។ ឧបមាថាអង់តែនសេវាទូរសព្ទនៅខាងក្រោយផ្ទះអ្នក ហើយដុំ Router នៃប្រព័ន្ធ WiFi ស្ថិតនៅចម្ងាយជាង ២០០ ម៉ែត្រពីអ្នក នោះ ជួនកាលប្រព័ន្ធ 4G/LTE ក៏អាចស៊ីថ្មតិចជាង WiFi ផងដែរ។
សរុបមកការប្រើប្រាស់ 4G ស៊ីថ្មច្រើនជាង WiFi ប៉ុន្តែយើងក៏ត្រូវមានដំណោះស្រាយដើម្បីធ្វើការសន្សំសំចៃថ្មដូចខាងក្រោម៖
-សូមធ្វើការភ្ជាប់ប្រើប្រព័ន្ធ WiFi ដែលនៅជិតលោកអ្នកបំផុត -ប្រសិនបើអ្នកមិនអាចភ្ជាប់ទៅកាន់ WiFi សូមធ្វើបិទ (Disable) -ប្រសិនបើអ្នកមិនប្រើប្រាស់ WiFi/4G សូមធ្វើការបើក Airplane Mode (ករណីចាំបាច់)។