មួយម៉ាត់របស់ Jack Ma៖ ជ្រើសរើសបុគ្គលិកពូកែពេក ប្រៀបបានយកម៉ាស៊ីនឡានប្រណាំងទៅបំពាក់លើត្រាក់ទ័រ
- 2017-08-08 06:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយម៉ាត់របស់ Jack Ma៖ ជ្រើសរើសបុគ្គលិកពូកែពេក ប្រៀបបានយកម៉ាស៊ីនឡានប្រណាំងទៅបំពាក់លើត្រាក់ទ័រ
ចន្លោះមិនឃើញ
កំពូលមហាសេដ្ឋីផ្សារទំនិញបោះដុំធំបំផុតរបស់ចិន លោក Jack Ma ទើបធ្វើការចែករំលែកបទពិសោធន៍មួយចំនួនទាក់ទងនឹងការជ្រើសរើសក្រុមការងារឲ្យបានត្រឹមត្រូវ និងប្រាប់ពីវិធីជោគជ័យមួយចំនួន។
ដំបូន្មានដែលសហគ្រិនគ្រប់រូបត្រូវដឹងនោះ គឺមិនគួរជ្រើសរើសបុគ្គលិកដែលឆ្នើមលើសពីតម្រូវការនៃក្រុមការងារនោះឡើយ តែត្រូវយកអ្នកល្មមៗដែលសក្ដិសមតាមកាលៈទេសៈ។
លោក Jack Ma ក៏លើកដែរថា ក្នុងទីផ្សារការងារមិនមានបុគ្គលិកឆ្នើមគ្រប់ដប់នោះទេ ទាល់តែអ្នកផ្ទាល់ដែលជាម្ចាស់សហគ្រាសជួយដឹកនាំឲ្យពួកគេក្លាយជាបុគ្គលិកឆ្នើម។ សេដ្ឋីជំនួញរូបនេះបន្តថា ប្រសិនអ្នកជ្រើសរើសបុគ្គលិកខុស ឬពូកែពេក គឺប្រៀបបាននឹងការយកម៉ាស៊ីនឡានប្រណាំងទៅបំពាក់លើត្រាក់ទ័រអញ្ចឹង៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអានបន្ត ៖