ធ្លាយ​ព័ត៌មាន បុគ្គលិក​ស្ទើរ​គ្រប់​តំណែង​​មិន​ពេញ​ចិត្ត ការិយាល័យ​កណ្ដាល​ថ្មី​​ ​Apple​

  • 2017-08-08 04:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការិយាល័យ​កណ្ដាល​ថ្មី​របស់​ ​Apple​ ​ដែល​ចំណាយ​ថ្លៃ​សាងសង់​ប្រមាណ​ ​៥​ ​ពាន់​លាន​ដុល្លារ​ ​និង​មាន​រាង​​ប្លែក​អម​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​នោះ​ ​បាន​ចាប់​ផ្ដើម​ឲ្យ​បុគ្គលិក​ចូល​ធ្វើ​ការ​ជា​បណ្ដើរ​ៗ​ហើយ។

ការិយាល័យកណ្តាលថ្មីរបស់ Apple

ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ ​មាន​ព័ត៌មាន​លេច​ធ្លាយ​លើក​ឡើង​ថា​បុគ្គលិក​សឹង​តែ​គ្រប់​តំណែង​​ហាក់​មិន​ពេញ​ចិត្ត​ការិយាល័យ​ថ្មី​នេះ​ទាល់​តែ​សោះ​ ​ព្រោះ​វា​មាន​ផ្ទៃ​ទូលាយ​ពេក​ ​ដែល​ក្នុង​មួយ​ជាន់​ៗ​គ្មាន​រនាំង​បាំង​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ ​ពោល​គឺ​រួម​គ្នា​ជា​ជួរ​ៗ​ទាំង​អស់។

ព័ត៌មាន​លេច​ធ្លាយ​នេះ​អាច​មាន​ភាគរយ​ពិត​ច្រើន​ ​ខណៈ​គេ​ដឹង​ថា​ការិយាល័យ​កណ្ដាល​ចាស់​របស់​ ​Apple​ ​មាន​បរិស្ថាន​ដែល​ផ្ដល់​ឯកជន​ភាព​ដល់​បុគ្គលិក​ច្រើន​ ​ដែល​ខាន់​​ផ្ដាច់​ដោយ​ជញ្ជាំង​ពី​ផ្នែក​មួយ​ទៅ​ផ្នែក​មួយ​ ​ហើយ​បុគ្គលិក​ចូល​ចិត្ត​បែប​នេះ។

ការិយាល័យកណ្តាលចាស់របស់ Apple

ការិយាល័យ​កណ្ដាល​ថ្មី​របស់​ ​Apple​ ​នេះ​ ​សាងសង់​ក្រោម​កញ្ចប់​ថវិកា​ប្រមាណ​ ​៥​ ​ពាន់​លាន​ដុល្លារ​ ​ហើយ​ផ្ទាំង​កញ្ចក់​ស្រោប​អាគារ​នេះ​ ​ជា​ប្រភេទ​ផ្ទាំង​កញ្ចក់​កោង​ធំ​ជាង​គេ​បំផុត​ក្នុង​លោក​នា​ពេល​បច្ចុប្បន្ន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រដ្ឋ