ចេញ​តិចៗ​ហើយ រូបរាង​ Lexus LX 570 ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨

  • 2017-08-08 02:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់ៗ​ខាង​មុខ​នេះ​ក្រុមហ៊ុន​ Lexus នឹង​ប្រកាស​ចេញ​រថយន្ត​ LX 570 ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ សម្រាប់​ចេញ​លក់​លើ​ទីផ្សារ​ប្រទេស​រុស្សី​ និង នៅ​តំបន់​មជ្ឈិមបូព៌ា។

​​​​​​​​LX ស៊េរី​ថ្មី​នេះ​នឹង​មាន​ឈ្មោះ​ថា​ LX 570S សម្រាប់​តំបន់​មជ្ឈិមបូព៌ា​ដោយ​អក្សរ​ S ពី​ក្រោយ​លេខ​នេះ​តំណាង​ឲ្យ​ពាក្យ​ថា​ Superior។ ត្បិត​ថា​រូបរាង​ផ្លូវ​ការ​មិន​ទាន់​បាន​បង្ហាញ​ ប៉ុន្តែ​ថ្មីៗ​នេះ​មាន​លេច​ចេញ​រូប​ភាព​ប៉ុន្មាន​សន្លឹក​ បង្ហាញ​ឲ្យ​ឃើញ​ខ្លះ​ពី​រូបរាង​ Lexus LX ស៊េរី​ថ្មី។ ការ​រចនា​របស់​រថយន្ត​ហាក់​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ខ្លាំង​ពី​ស៊េរី​មុន​ប៉ុន្មាន​ឡើយ គ្រាន់​តែ​មាន​ការ​កែប្រែ​ខ្លះៗ​ធ្វើ​ឲ្យ​មើល​ទៅ​កាន់​តែ​មាន​អំណាច។

ចំពោះ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​រំពឹង​ថា​នឹង​មិន​មាន​ការ​ផ្លាស់​ប្ដូរ​ឡើយ​ដោយ​ជឿ​ថា​នឹង​ប្រើ​ម៉ាស៊ីន​ V8 ទំហំ​ ៥,៧ លីត្រ​ អាច​បង្កើត​កម្លាំង​បាន​ ៣៧២ សេះ។ សម្រាប់​អតិថិជន​នៅ​រុស្សី​ក៏​អាច​មាន​ជម្រើស​ទិញ​យក​ប្រភេទ LX 450d ដែល​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ V8 ទំហំ​ ៤,៥ លីត្រ​ បង្កើត​កម្លាំង​បាន​ ២៧២ សេះ។

ទាក់ទង​នឹង​ដំណឹង​ផ្សេង​ទៀត​ដូច​ជា​តម្លៃ​ និង កាល​បរិច្ឆេទ​ចេញ​លក់​ជា​ដើម​នោះ​ ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​ពេល​ក្រោយ ពេល​រថយន្ត​នេះ​ប្រកាស​ចេញ​ជា​ផ្លូវ​ការ៕​​​​​​

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង