Honda តេស្ត​ពោង​សុវត្ថិភាព​លើ​ម៉ូតូ​ PCX

  • 2017-08-08 02:39:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Honda បាន​ធ្វើ​ការវិវឌ្ឍន៍​​ទៅ​មុខ​មួយ​ជំហាន​ទៀត​សម្រាប់​ម៉ូតូ​ខ្នាត​តូច​ ដោយ​គ្រោង​បំពាក់​ពោង​សុវត្ថិភាព​លើ​ម៉ូតូ​អូតូ​ដ៏​ពេញ​និយម។

​​​​​​​​ពោង​សុវត្ថិភាព​ដែល​ Honda ប្រើ​សម្រាប់​ម៉ូតូ​អូតូ​របស់​ខ្លួន​គឺ​ផលិត​ដោយ​ Autoliv ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ខាង​ប្រព័ន្ធ​សុវត្ថិភាព​ដ៏​ល្បី​ឈ្មោះ​មួយ។ ពោង​សុវត្ថិភាព​នេះ​អាច​ការពារ​ក្បាល​របស់​អ្នក​បើកបរ​ និង កាត់​បន្ថយ​របួស​ដែល​អាច​កើត​មាន​ពេល​ជួប​​គ្រោះ​ថ្នាក់​ប៉ះ​ទង្គិច​ណា​មួយ ជា​ពិសេស​ការ​ប៉ះ​ទង្គិច​ចំ​ពី​មុខ។

ប្រព័ន្ធ​ពោង​សុវត្ថិភាព​សម្រាប់​ម៉ូតូ​នេះ​ដំណើរ​ការ​ដូច​ប្រព័ន្ធ​ពោង​សុវត្ថិភាព​លើ​រថយន្ត​​របស់​ Honda ​យ៉ាង​អ៊ីចឹង។ នៅ​ជាប់​ហ្វ្រាំង​ខាង​មុខ​មាន​ Sensor ដែល​មាន​​សមត្ថភាព​អាច​​ស្ទង់​ដឹង​ពី​ការ​ប៉ះទង្គិច​អាច​កើត​មាន​ឡើង។ បន្ទាប់​ពី​ Sensor ចាប់​បាន​ហើយ​​ប្រព័ន្ធ​នឹង​បញ្ចេញ​ពោង​សុវត្ថិភាព​សុវត្ថិភាព​ក្នុង​ពេល​ ០,០៤ ទៅ ០,០៥ វិនាទី។ ការ​ធ្វើ​តេស្ត​បង្ហាញ​​ថា​នៅ​ពេល​ប៉ះ​ទង្គិច​ក្នុង​ល្បឿន​ ៥០ គ.ម/ម៉ ពោង​សុវត្ថិភាព​ជួយ​កាត់​បន្ថយ​របួស​ដែល​អាច​កើត​មាន​បាន​មួយ​កម្រិត។

យ៉ាងណាក្ដី​ពោង​សុវត្ថិភាព​នេះ​ហាក់​មិន​ប្រយោជន៍​ឡើយ​ប្រសិន​បើ​មាន​ការ​ប៉ះ​ទង្គិច​ពី​ផ្នែក​ចំហៀង​នៃ​ម៉ូតូ។ កន្លង​មក​ Honda ក៏​ធ្លាប់​ប្រើ​បច្ចេកវិទ្យា​ការពារ​នេះ​ដែរ​ ដោយ​បាន​បំពាក់​លើ​ម៉ូតូ​ធន់​ធំ​ម៉ូដែល ​ Goldwing GL1800៕

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង