Zoomer-X ឆ្នាំ​ ២០១៨ ចេញ​បាត់!

  • 2017-08-07 01:58:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ទំព័រ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​រូបរាង​របស់​ម៉ូតូ​ Honda Zoomer-X ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨។

តាម​រូបរាង​ដែល​បង្ហោះ​ឡើង​ឃើញ​ថា​ Zoomer-X ស៊េរី​ថ្មី​នៅ​តែ​រក្សា​តួ​ខ្លួន​ប្លែក​ភ្នែក​ដូច​ដើម​ តែ​មាន​​ការ​រចនា​រូបរាង​ខាង​ក្រៅ​​ប្លែក​ពី​ស៊េរី​មុន។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​នៅ​ត្រង់​គ្រោង​ដែក​ដែល​​ហ៊ុំ​ព័ទ្ធ​​គូថ​ម៉ូតូ​ខាង​ក្រោយ​ និង គ្រោង​ដែក​ចង្កៀង​ខាង​មុខ​ បាន​ប្ដូរ​ពី​ពណ៌​-ស ទៅ​ជា​ពណ៌​ខ្មៅ​ ឬ ពណ៌​ក្រហម​វិញ។

ចំពោះ​ជម្រើស​ពណ៌​ម៉ូតូ​វិញ​ចែក​ចេញ​ជា​ ៤ ប្រភេទ​រួម​មាន​​ក្រហម​លាយ​-ស (បំពង់​ដែក​ពណ៌​ក្រហម), ខ្មៅ​លាយ​ក្រហម​ (បំពង់​ដែក​ពណ៌​ក្រហម), ទឹក​ក្រូច​លាយ​-ស (បំពង់​ដែក​ពណ៌​ខ្មៅ) និង ស្វាយ​លាយ​-ស (បំពង់​ដែក​ពណ៌​ខ្មៅ)។ ចំណុច​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ Zoomer-X ស៊េរី​ថ្មី​ខុស​ប្លែក​ពី​ស៊េរី​មុន​គឺ​ត្រង់​ការ​រចនា​តែម​លើ​ឃ្លុប​ម៉ូតូ។

​​​​​​​​ចំពោះ​ព័ត៌មាន​លម្អិត​ពី​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ តម្លៃ​ និង កាល​បរិច្ឆេទ​ចេញ​លក់​ ខាង​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ​ មិន​ទាន់​​បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង