យុវជន​ ​២៣​ ​ឆ្នាំ​ម្នាក់​ ​មាន​សមត្ថភាព​រចនា​ឡាន​ ​BMW​ ​សម្រាប់​អនាគត

  • 2017-08-03 09:28:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុគសម័យ​បច្ចេកវិទ្យា​ ​ក្រុមហ៊ុន​យានយន្ត​ធំ​ៗ​ប្រជែង​គ្នា​ផលិត​រថយន្ត​អគ្គិសនី​ ​ខណៈ​មាន​អ្នក​រចនា​ក្រាហ្វិក​ម្នាក់​ ​ទើប​បញ្ចេញ​ម៉ូដែល​គំរូ​ ​BMW​ ​iM2​ ​ដែល​មតិ​ជា​ច្រើន​លើក​ថា​ជា​ឡាន​ស្ព័រ​ម៉ាស៊ីន​អគ្គិសនី​ស៊ីវិល័យ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ជា​យុវវ័យ​សម័យ​ទំនើប។

BMW​ ​iM2​ ​ខាង​លើ​នេះ​ ​មាន​រាង​ដែល​មិន​ចាញ់​ខ្យល់​ ​ងាយ​ស្រួល​បើក​ក្នុង​ល្បឿន​លឿន​ ​អម​យ៉ាន់​ ​និង​កង់​ស្ព័រ​យ៉ាង​ទាក់ទាញ​ ​រំលេច​ដោយ​ចង្កៀង​ ​LED​ ​ស​ភ្លឺ​ចិញ្ចាច​ ​និង​ស្តុប​ក្រោយ​លាយ​ពន្លឺ​ឡាស៊ែរ។

ម៉ូដ​រថយន្ត​គំរូ​នេះ​ ​ចេញ​ដោយ​អ្នក​រចនា​ឈ្មោះ​ ​David Olivares​ ​វ័យ​ ​២៣​ ​ឆ្នាំ​ ​រស់នៅ​ទីក្រុង​ ​Monterrey​ ​ប្រទេស​ម៉ិកស៊ីកូ​ ​ដែល​វិចិត្រករ​ឌីជីថល​រូប​នេះ​មាន​ជំនាញ​ខាង​រចនា​ផលិតផល​ផ្នែក​ឧស្សាហកម្ម​យានយន្ត, ផ្នែក​សិល្ប​ ​និង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ៕

David Olivares​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ