ជឿ​ទេ!​ ​​ថ្ម​ ​​Macbook​ ​មួយ​គ្រឿង​ៗ​ ​អាច​ប្រើ​លើស​ពី​ ​៥​ ​ឆ្នាំ?

  • 2017-08-09 02:05:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ម​កុំព្យូទ័រ​យួរ​ដៃ​តែង​មាន​អាយុកាល​សម្រាប់​ការ​ប្រើប្រាស់​របស់​វា​ ​ខណៈ​ ​Apple​ ​បាន​កំណត់​ការ​ប្រើប្រាស់​ថ្ម​ជា​ ​Cycle​ ​(វដ្ដ)​ ​ជំនួស​ឲ្យ​ចំនួន​ដង​នៃ​ការ​សាក​ថ្ម​ ​ដែល​មួយ​ ​Cycle​ ​ស្មើ​នឹង​ការ​ប្រើ​ថ្ម​អស់​ ​រួច​សាក​ឡើង​វិញ​ ​១០០%។

ជាទូទៅ​កុំព្យូទ័រ​យួរ​ដៃ​របស់​ ​Apple​ ​ដែល​ផលិត​ក្រោយ​ឆ្នាំ​ ​២០១០​ ​ថ្ម​អាច​ដំណើរការ​បាន​ប្រមាណ​ ​១០០០​ ​cycles​ ​ដែល​ចំនួន​នេះ​គ្រប់គ្រាន់​សម្រាប់​អ្នក​ប្រើប្រាស់​ភាគច្រើន។

ឧទាហរណ៍​ ​៖​ ​បើ​អ្នក​ប្រើ​ថ្ម​អស់​ ​៥០%​ ​រៀងរាល់​ថ្ងៃ​មុន​ពេល​សាក​ថ្ម​ឡើង​វិញ​ ​វា​នឹង​ចំណាយ​ពេល​ពីរ​ថ្ងៃ​សម្រាប់​បញ្ចប់​មួយ​ ​Cycle។ ដូច​នេះ​ក្នុង​ ​Macbook​ ​ដែល​ផលិត​ក្រោយ​ឆ្នាំ​ ​២០១០​ ​គឺ​ថ្ម​អាច​ប្រើ​ប្រមាណ​ជាង​ ​៥​ ​ឆ្នាំ។

ប្រិយមិត្ត​ក៏​អាច​ត្រួត​ពិនិត្យ​អាយុ​ជីវិត​ថ្ម​របស់​ ​Macbook​ ​ដោយ​ប្រើប្រាស់​ ​MacOS System Information Utility​ ​៖

  • ចូល​ទៅ​កាន់​ ​Apple Menu​ ​នៅ​ខាងឆ្វេង​ផ្នែក​ខាងលើ​នៃ​អេក្រង់​ ​រួច​ជ្រើសរើស​ ​About This Mac
  • ចុច​លើ​ប៊ូតុង​ ​System Report​ ​ដើម្បី​ដំណើរការ​កម្មវិធី​ ​System Information Utility
  • នៅ​លើ​កម្មវិធី​ ​System Information Utility​ ​ចុច​លើ​ ​Power​ ​ក្នុង​ ​Hardware​ ​រួច​ពិនិត្យ​មើល​ព័ត៌មាន​មួយ​ចំនួន​ ​ជា​ពិសេស​លើ​ ​Health Information។

ក្រៅ​ពី​នេះ​ក៏​អាច​ប្រើប្រាស់​កម្មវិធី​ ​CoconutBattery​ ​ដែល​អាច​ដំណើរការ​ទាំង​លើ​ ​MacOS​ ​និង​ iOS​ ​ដូច្នេះ​អ្នក​អាច​ពិនិត្យ​ព័ត៌មាន​បន្ថែម​បាន​ច្រើន​អំពី​ថ្ម៕ ចុច​ទាញ​យក​ ​CoconutBattery

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Apple   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី