​Roll Royce​ ជិត​ចេញ​រថយន្ត SUV ប្រភេទ​​ ​Hybrid​ តម្លៃ​ជិត​កន្លះ​លាន​ដុល្លារ

  • 2017-08-09 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រថយន្ត​ ​SUV​ ​ទី​មួយ​របស់​ ​Roll Royce​ ​មាន​ម៉ូដែល​ ​Cullinan​ ​ដែល​រចនា​ខុស​ប្លែក​ទាំង​ស្រុង​ពី​ម៉ូដែល​នានា​របស់​ក្រុមហ៊ុន​ផលិត​ឡាន​ប្រណិត​តម្លៃ​រាប់​ម៉ឺន​ដុល្លារ កាន់​តែ​ជិត​បង្ហាញ​ខ្លួន​ជា​ផ្លូវការ។

យោង​តាម​ដំណឹង​កន្លង​មក​ ​Cullinan​ ​នឹង​បង្ហាញ​ខ្លួន​នា​ឆ្នាំ​ ​២០១៨​ ​ជា​មួយ​រូបរាង​បែប​ ​SUV​ ​កាត់​ម៉ូដែល​ ​Ghost​ ​និង​ចង្កៀង​ ​LED​ ​រួម​ប៉ាណា​មុខ​លំនាំ​តាម​ម៉ូដែល​ ​Phantom​ ​អម​នឹង​ម៉ូដ​ឆ្នូត​សង​ខាង​ ​លាយ​ឡំ​ជា​មួយ​យ៉ាន់​ស្ព័រ​ដ៏​ទាក់ទាញ។

Cullinan​ ​ត្រូវ​គេ​ដឹង​ថា​មាន​បំពាក់​ម៉ាស៊ីន​ប្រភេទ​ ​V​ ​ស៊ីឡាំង​ ​១២​ ​(V12)​ ​ចំណុះ​ ​៦,៨​ ​លីត្រ​ ​អម​នឹង​ថាមពល​អគ្គិសនី​ ​(Hybrid)​ ​ហើយ​រថយន្ត​នេះ​មាន​តម្លៃ​ចន្លោះ​ពី​ ​៣៧២ ០០០​ ​ដុល្លារ​ ​ដល់​ ​៤១៧ ០០០​ ​ដុល្លារ

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ