ដូណាល់ ត្រាំ ឆេះដុំរឿងនុយក្លេអ៊ែរ បង្ហើរពាក្យមួយឃ្លា គួរឲ្យខ្លាចទៅកូរ៉េខាងជើង
- 2017-08-09 02:15:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ ឆេះដុំរឿងនុយក្លេអ៊ែរ បង្ហើរពាក្យមួយឃ្លា គួរឲ្យខ្លាចទៅកូរ៉េខាងជើង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ការគំរាមកំហែងពីកូរ៉េខាងជើង នឹងត្រូវជួបជាមួយ «ភ្លើង និងកំហឹង ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក» ប្រសិនបើកូរ៉េខាងជើង បន្តពង្រីកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ពួកគេ។
សេចក្ដីអត្ថាធិប្បាយខាងលើនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងផលិតបានក្បាលនុយក្លេអ៊ែរតូចមួយ ដែលអាចប្រើប្រាស់ជាមួយ គ្រាប់មីស៊ីលឆ្លងទ្វីបបាលេស្ទីក (ICBM) របស់ពួកគេ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុង Bedminster រដ្ឋ New Jersey លោក ត្រាំ បានព្រមានមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា «ជម្រើសដ៏ល្អបំផុត គឺមិនត្រូវគំរាមកំហែងសហរដ្ឋអាមេរិក»។
យ៉ាងណាមិញ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក US Defense Intelligence Agency បានកំណត់ថា កូរ៉េខាងជើងមានអាវុធនុយក្លេអ៊ែរ រហូតដល់ទៅ ៦០ ដែលខ្លះមានទំហំតូចល្មម អាចនឹងដាក់នៅលើគ្រាប់មីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយរបស់ពួកគេបាន។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិជប៉ុន ក៏បានសន្និដ្ឋានដែរថា វាអាចទៅរួចដែលកូរ៉េខាងជើង បានសម្រេចការផលិតអាវុធនុយក្លេអ៊ែរ និងក្បាលគ្រាប់នុយក្លេអ៊ែរ៕
ចុចអាន៖