ឥឡូវ​ទាញ​យក ហ្គេម បាន​យ៉ាង​ងាយ​ទោះ​មិន​ទាន់​មាន​លក់​លើ App Store ឬ Play Store​

  • 2017-08-09 08:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​ដែល​និយម​លេង​ហ្គេម​ ឥឡូវ​នេះ​លែង​ពិបាក​រក​ទៀត​ហើយ ដោយសារ​សែ​ល​កាត បាន​ចាប់​ដៃគូ​សហការ​ជាមួយ Gameloft នឹង​ធ្វើ​ឲ្យ​អតិថិជន សែ​ល​កាត អាច​ដោ​ន​ឡូត​ឬ​ទាញ​យក​ហ្គេម Gameloft ពិសេសៗ រួម​ទាំង​ហ្គេម​ដែល​មិន​ទាន់​មាន​លក់​លើ App Store និង Play Store ផងដែរ​។​​​​

Gameloft Game Club មាន​ប្រភេទ​ហ្គេម​ដ៏​សម្បូរ​បែប ដែល​ហ្គេម​មួយ​ចំនួន​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​សហការ​គ្នា​ជា​ជាមួយ​អ្នក​ផលិត​ហ្គេម​ធំៗ​ដូចជា Disney Universal Music និង​Marvel​។ អតិ​ថិ​ជន​សែ​ល​កាត មិន​ត្រឹមតែ​មាន​ជ​ម្រើ​សដ៏​សម្បូរបែប​ប៉ុ​ណ្ណោះ​ទេ ប៉ុន្តែ​អាច​ទទួលបាន​ហ្គេម​ប្លែកៗ​ដែល​ចេញ​ថ្មី​ជាច្រើន​ផងដែរ​។​

លោក Jew Kee Lim នាយក​ផ្នែក​ផលិតផល​និង​សេវាកម្ម​របស់​សែ​ល​កាត បាន​មាន​ប្រសាសន៍ថា “​ការលេង​ហ្គេម​កម្សាន្ត​មាន​ការកើនឡើង​យ៉ាងខ្លាំង​ចំពោះ​យុវជន​ជុំ​វិ​ញ​ពិ​ភព​លោក ហេតុ​ដូច្នេះ​ហើយ​យុវ​ជន​កម្ពុជា​ក៏​គួរតែ​រីករាយ​ជាមួយ​ការ​ការលេង​ហ្គេម​កម្សាន្ត​ទាំងអស់​នេះ​ដែរ​។​”

លោក​បាន​បន្ថែម​ទៀត​ថា៖ "​ប្រទេស​កម្ពុជា​គឺជា​ទីផ្សារ​មួយ​ដែលមាន​យុវ​ជន​ភាគច្រើន ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​លើ​ទូរ​ស័​ព្ទ​ដៃ​ទំ​នើ​បៗ​គួរ​ឲ្យ​កត់សម្គាល់​។ យើង​ជឿជាក់ថា ហ្គេម​កម្សាន្ត​ពិតជា​មាន​សក្តា​នុព​ល នៅ​ប្រទេស​កម្ពុជា ហើយ​យើង​ចាត់ទុកថា​ហ្គេម​កម្សាន្ត​គឺជា​ការ​វិ​វឌ្ឍន៍​ថ្មី​មួយ។"

អតិ​ថិ​ជន អាច​ដោ​ន​ឡូត​ហ្គេម​ទាំង​នេះ​ដោយ​ឥត​ដែន​កំ​ណ​ត់ ដោយ​គ្រាន់តែ​ចំណាយ​ត្រឹមតែ 3000 រៀល​ក្នុងមួយ​សប្ដាហ៍​តែ​ប៉ុ​ណ្ណោះ​។ ចំពោះ​ការទូ​ទាត់វិ​ញ គឺ​ពិតជា​មាន​ភាពងាយស្រួល​បំផុត ដោយ​ធ្វើការ​កាត់​ទឹកប្រាក់​ពី​សមតុល្យ សែ​ល​កាត របស់​អ្នក​ជាការ​ស្រេច​។

Gameloft គឺជា​ក្រុមហ៊ុន​ផលិត​ហ្គេម​និង​ចែកចាយ​ធំជាងគេ​របស់​ពិ​ភព​លោក​។ កាលពី​ឆ្នាំមុន មាន​ហ្គេម​សរុប​ប្រមាណ​ជាង 1​ពាន់​លាន​ហ្គេម ត្រូវបាន​ដោ​ន​ឡោ​ត​លេង​កម្សាន្ត​នៅ​ជុំវិញ​ពិ​ភព​លោក ហើយ​មាន​ប្រភេទ​ហ្គេម​ថ្មីៗ​ប្រមាណ​ជាង 2.8 លាន របស់ Gameloft ត្រូវបាន​គេ​ដោ​ន​ឡូត​លេង​ជា​រៀងរាល់ថ្ងៃ​។ ក្រុមហ៊ុន​បាន​បង្កើត​ហ្គេម​កម្សាន្ត​សម្រាប់​គ្រប់​ទម្រ​ង់​ឌីជីថល ដែល​រួមមាន​ទូរ​ស័ព្ទច​ល័​ត ទូរ​ស័​ព្ទ​ទំនើ​ប ថេ​ប្លេត ឧបករណ៍​លេង​ហ្គេម​ដែល​ភ្ជាប់​ទៅ​ទូរ​ទស្សន៍​ជាដើម​។

http://gloft.co/3a122897​

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី