វីដេអូចម្រៀងថ្មី​របស់​ Jessica អេម​ហួស​មិនចាញ់​បទ​មុនៗទេ (វីដេអូ)

  • 2017-08-09 09:48:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាត់​មុខ​មួយ​រយៈ​ ពេល​នេះ​អតីត​សមាជិក​របស់​ក្រុម​ Girls' Generation តារា​ស្រី​ Jessica បាន​ចេញ​បទ​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ​ហើយ។

មិន​ចាញ់​បទ​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៦​ ដែល​មាន​ចំណង​ជើង​ថា​ "Fly” ប៉ុន្មាន​ទេ​ ងាក​មក​បទ​ថ្មី​របស់​ Jessica ពិត​ជា​ពីរោះ​ជាប់​ចិត្ត​ បូករួម​នឹង​ចង្វាក់​ភ្លេង​គួរ​ជាទី​ចាប់អារម្មណ៍។ វត្តមាន​បទ​ថ្មី​ "Summer Storm” ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​តូច​ទី​៣ មាន​ឈ្មោះ​ថា​ "My Decade” នេះ​ចេញ​មក​ក៏​ដើម្បី​អបអរ​ គម្រប់​ខួប​ ១០​ឆ្នាំ​របស់​តារា​ស្រី​ Jessica Jung ដែល​បង្ហាញ​ខ្លួន​លើ​វិថី​សិល្បៈ​ដែរ។

ជាមួយ​រូបភាព​ និង​ការ​សម្ដែង​បែប​ប្លែក​ផ្សេង​ទៀត​របស់​ម្ចាស់​បទ​ ធ្វើ​ឲ្យ​វីដេអូ​នេះ​ទទួល​បាន​ការ​គាំទ្រ​មិនធម្មតា​ ក្រោយ​បង្ហាញ​ខ្លួន​លើ​ YouTube ភ្លាម​នៅ​ថ្ងៃ​នេះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម