កូរ៉េខាងជើង កំណត់ថ្ងៃបាញ់មីសីល ៤គ្រាប់ ទៅក្បែរមូលដ្ឋានយោធាអាមេរិក
- 2017-08-10 02:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើង កំណត់ថ្ងៃបាញ់មីសីល ៤គ្រាប់ ទៅក្បែរមូលដ្ឋានយោធាអាមេរិក
ចន្លោះមិនឃើញ
បន្ទាប់ពីប្រើយុទ្ធសាស្ត្រសង្គ្រាមផ្លែផ្កាតាមមាត់ អស់រយៈពេលប៉ុន្មានថ្ងៃមក កូរ៉េខាងជើងបានបញ្ជាក់ថា ត្រៀមខ្លួនរួចជាស្រេចក្នុងការបាញ់មីស៊ីល ៤គ្រាប់ទៅជិតកោះ Guam ដែលជាមូលដ្ឋានយោធារបស់មហាអំណាចយោធាអាមេរិក នៅពាក់កណ្ដាលខែសីហានេះ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងបានអះអាងថា មីស៊ីល Hwasong-12 នឹងហោះរំលងដែនដីជប៉ុន រួចធ្លាក់នៅចម្ងាយប្រមាណ ៣០គីឡួម៉ែត្រពីកោះ Guam ប្រសិនបើមេដឹកនាំវ័យក្មេង គីម ជុងអ៊ុន សម្រេច។ ដែនដីដែលស្ថិតក្នុងការគំរាមកំហែងនេះ គឺជាមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក ដែលមានកងទ័ពចម្រោះគ្រប់ប្រភេទ និងមានប្រជាជនប្រមាណ ១៦៣០០០នាក់កំពុងរស់នៅ។
សកម្មភាពដ៏ប្រេះស្រួយជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានពាក្យគំរាមរបស់មេដឹកនាំអាមេរិក ដូណាល់ ត្រាំ ថា កូរ៉េខាងជើង នឹងត្រូវជួបជាមួយ «ភ្លើង និងកំហឹង ដែលពិភពលោកមិនធ្លាប់ជួបពីមុនមក»។ ជាមួយគ្នានោះ អាមេរិកក៏បានព្រមានរដ្ឋាភិបាលក្រុងព្យុងយ៉ាងថា សកម្មភាពដ៏គឃ្លើនរបស់កូរ៉េខាងជើង អាចធ្វើឲ្យរជ្ជកាលរបស់គេដួលរលំបាន៕
ចុចអានអត្ថបទ៖
- [ដូណាល់ ត្រាំ ឆេះដុំរឿងនុយក្លេអ៊ែរ បង្ហើរពាក្យមួយឃ្លា គួរឲ្យខ្លាចទៅកូរ៉េខាងជើង
](http://news.sabay.com.kh/article/958757#utm_campaign=onpage)
- កូរ៉េខាងជើងពិចារណាគម្រោងបាញ់តំបន់មួយរបស់អាមេរិក ក្រោយដូណាល់ ត្រាំ គំរាម
- គីម ជុងអ៊ុន៖ កូរ៉េខាងជើង អាចវាយប្រហារដល់ទឹកដីអាមេរិកទាំងមូល