ប្រធាន Premier League រីករាយដែល Neymar មិនមកអង់គ្លេស
- 2017-08-10 03:03:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន Premier League រីករាយដែល Neymar មិនមកអង់គ្លេស
ចន្លោះមិនឃើញ
ប្រធានប្រតិបត្តិ Premier League លោក Richard Scudamore បានសម្ដែងការរីករាយដែល Neymar មិនមកលេងនៅក្របខ័ណ្ឌកំពូលអង់គ្លេស។
ការលើកឡើងដូច្នេះដោយសារលោក Richard មិនចង់ឃើញក្លឹបនៅ Premier League ចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីបានកីឡាករតែម្នាក់ដូច្នោះ។
"ពិតជាល្អពេលពួកយើងមិនមែនជាអ្នកត្រូវបំបែកកំណត់ត្រានោះ។ ខ្ញុំរីករាយដែលក្លឹបនៅ Premier League មិនបានចំណាយកប់ពពកក្នុងការទិញកីឡាករ។ ការទិញ Neymar គឺជារឿងគួរឲ្យសង្ស័យ បង្កើតឡើងដោយមហាសេដ្ឋីអារ៉ាប"។ Richard និយាយដូច្នេះ។
Neymar វ័យ២៥ឆ្នាំបានចាកចេញពី Barcelona ដោយផ្ទេរទៅ Paris Saint Germain ក្នុងតម្លៃ២២២លានអឺរ៉ូ ជាតម្លៃបំបែកកំណត់ត្រាពិភពលោក៕
ចុចអាន៖