មូលហេតុ​ដ៏​អស់សំណើច​ បិសាច​ក្រហម​មិន​ទិញ Isco កាល​ពី​២០១៣

  • 2017-08-10 03:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​ដ៏​ហួសចិត្ត​មួយ បើ​តាម​ប្រភព​កាសែត​អេស្ប៉ាញ Marca​បាន​ឲ្យ​ដឹង​ថា ​ Manchester United បាន​សម្រេច​ចិត្ត​មិន​ទិញ​ Isco កាល​ពី​ឆ្នាំ​​២០១៣ ដោយ​សារ​តែ​ក្បាល​កីឡាករ​រូប​នេះ​ធំ​ខ្លាំង​ពេក មិន​សម​នឹង​ខ្លួន។

កីឡាករ​អេស្ប៉ាញ Isco បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​វាង​ Real Madrid និង Man Utd នៅ ពាន UEFA Super Cup ​កាល​ពី​ពេល​ថ្មី​ៗ ដោយ​គេ​រក​បាន​មួយ​គ្រាប់​ជួយ​ក្រុម​ឈ្នះ​ ២-១។ បន្ទាប់​​​បាន​ឃើញ​ទម្រង់​លេង​យ៉ាង​ល្អ​ផ្ទាល់​ភ្នែក​ជាមួយ Madrid នៅ Super Cup មនុស្ស​ជា​ច្រើន​នៅ​បិសាច​ក្រហម​អាច​នឹង​​ស្រងាក​ចិត្ត បន្ទាប់​ពី​សម្រេច​ចិត្ត​ខុស​កាល​ពី​៤​ឆ្នាំ​មុន​លើ Isco។

ផ្អែក​តាម ESPN បង្ហាញ​ថា កាល​ពី​២០១៣ United មាន​ឱកាស​ច្រើន​ក្នុង​ការ​ផ្ទេរ​យក​​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​ ប៉ុន្តែ​ពួក​គេ​បែរ​ជា​មើល​រំលង​ទៅ​វិញ​ដោយ​សារ​​ការ​ពិចារណា​ខ្លាំង​ពេក។ ទោះ​ Man Utd មិន​ត្រូវ​ការ ២០១៣​ជាំ​ឆ្នាំ​ដែល​កីឡាករ​វ័យ​២៥​ឆ្នាំ​ផ្លាស់​ពី Malaga ទៅ Real Madrid ក្នុង​តម្លៃ​៣០​លាន​អឺរ៉ូ៕ ​​

ចុចអាន៖

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី