បាន​លុយ​ពី​សេដ្ឋីចិន​ភ្លាម ស្ថាបនិក​ ​Android​ ​ត្រៀម​លក់​ស្មាតហ្វូន​ដោយ​ខ្លួន​ឯង​

  • 2017-08-10 06:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Andy Rubin​ ​ដែល​ជា​សហ​ស្ថាបនិក​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​នោះ​ ​ទើប​សម្រេច​គម្រោង​រៃអង្គាស​ប្រាក់​បាន​ប្រមាណ​ ​៣០០​ ​លាន​ដុល្លារ​ ​ដើម្បី​ចេញ​លក់​ស្មាតហ្វូន​ម៉ូដែល​ដំបូង​របស់​គាត់​ផ្ទាល់។

លោក Andy Rubin

ស្មាតហ្វូន​របស់​លោក​ ​Andy Rubin​ ​ត្រូវ​កំណត់​លក់​ក្នុង​តម្លៃ​ ​៦៩៩​ ​ដុល្លារ​ ​ជា​មួយ​តួ​ខ្លួន​ផលិត​ពី​សារធាតុ​ដែល​រឹងមាំ​បំផុត​តែ​មាន​ទម្ងន់​ស្រាល​ ​ទីតាញ៉ូម​ ​ហើយ​មាន​សំបក​ផលិត​ពី​សេរ៉ាមិច​ ​ដែល​មាន​ភាព​ទាក់ទាញ​ខុស​ប្លែក​ពី​ស្មាតហ្វូន​នានា​ដែល​មាន​លើ​ទីផ្សារ​បច្ចុប្បន្ន។ លក្ខណៈ​សម្បត្តិ​ ​និង​ពេល​វេលា​ចេញ​លក់​លើ​ទីផ្សារ​ ​គឺ​នឹង​បង្ហាញ​នា​សប្ដាហ៍​ក្រោយ​ ​នេះ​បើ​តាម​សំដី​របស់​លោក​ ​Niccolo De Masi​ ​នាយក​គ្រប់គ្រង​ក្នុង​ក្រុមហ៊ុន​របស់​លោក​ ​Andy Rubin។

ស្មាតហ្វូនដែលលោក Andy Rubin ត្រៀមចេញលក់

ក្រុមហ៊ុន​របស់​លោក​ ​Andy Rubin​ ​មាន​ឈ្មោះ​ ​Essential​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២០១៥​ ​ដែល​គាត់​ជា​នាយកប្រតិបិត្ត​ ​ហើយ​គម្រោង​ផលិត​ស្មាតហ្វូន​នេះ​ ​គឺ​ទទួល​ការ​វិនិយោគ​ពី​ ​Amazon​ ​របស់​ ​Jeff Bezos​ ​និង​ ​Tencent​ ​របស់​ ​Jack Ma​ ​ក្នុង​កញ្ចប់​ថវិកា​ប្រមាណ​ ​៣០០​ ​លាន​ដុល្លារ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី