បញ្ហា​ប្រឈម​សន្តិសុខ​ព័ត៌មាន​​ក្នុង​វិស័យ​ហិរញ្ញវត្ថុ ដែល​​អ្នក IT មិន​ចាប់​អារម្មណ៍

  • 2017-10-05 03:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សន្តិសុខ​ព័ត៌មាន​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​គឺ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់។​​ ភាគ​ច្រើន​នៃ​អ្នក​គ្រប់គ្រង​ក្នុង​វិស័យ​នេះ​ផ្តល់​សារៈសំខាន់​ទៅ​លើ​ផ្នែក​សន្តិសុខ​ (ការពារ​ប្រព័ន្ធ​មិន​ឲ្យ​មាន​ការ​វាយ​លុក) ប៉ុន្តែ​មិន​ទាន់​ដាក់​ផ្នែក​នេះ​ឲ្យ​ស្ថិត​នៅ​​ដោយ​ឡែក​ពី IT ឡើយ ​មាន​ន័យ​ថា​ ធ្វើ​ខ្លួន​ឯង តេស្ត​ខ្លួន​ឯង និង​ផ្តល់​កម្រិត​សន្តិសុខ​និង​សុវត្ថិភាព​ខ្លួនឯង។

លោក អ៊ូ ផាន់ណារិទ្ធ ប្រធាន​គ្រប់គ្រង​ផ្នែក​សុវត្ថិភាព ICT អះអាង​ថា ទោះបី​ជា​មាន​ការ​ចាប់ផ្តើម​ទទួល​ស្គាល់​ក៏​​ដោយ​ក៏​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​ផង​ដែរ​រួម​មាន​៖

១. កត្តា​​ធនធាន​​មនុស្ស​៖

សឹង​តែ ១០០% និស្សិត​​​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ មិន​ស្គាល់​អ្វីទៅជា Cybersecurity នោះ​ឡើយ​បាន​ត្រឹម​​​តែ​​​ស្គាល់​​នូវ​​ឧបករណ៍ Networks មួយ​ចំនួន​ហើយ​នឹង​វិធី​ប្រើប្រាស់។​ វា​ត្រូវការ​ពេលវេលា​យ៉ាង​ហោច​ណាស់​ ៦ ខែ នៅ​ពេល​ធ្វើការ​ដើម្បី​បំពេញ​នូវ​ចំណេះដឹង​​បឋម​ផ្នែក​សន្តិសុខ​ព័ត៌មាន​។

២. ការ​យល់ដឹង​ថា​វា​គឺ​ជា​បញ្ហា​អាជីវកម្ម មិន​មែន​បច្ចេកទេស

ថ្នាក់​ដឹកនាំគ្រាន់​តែ​​យល់​ថា Cybersecurity គឺ​ជា​បញ្ហា​អាជីវកម្ម (business issue) មិនមែន​​អាច​​ដោះស្រាយ​​​​​បាន​ត្រឹម​តែ​បំពាក់​ឧបរណ៍​នោះ​ទេ (technical issue) ត្រូវការ​ឲ្យ​គ្រប់​គ្នា​ គ្រប់​ផ្នែក​ធ្វើការ​សហការណ៍​គ្នា​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។

៣​. មិន​មាន​ការ​បង្រៀន​មុខ​វិជ្ជា ​Cyber Risk សម្រាប់​ថ្នាក់​សិក្សា​ឧត្តម ឬ​ក្រោយ​ឧត្តម

និស្សិត​ដែល​ទទួល​បាន​ការបណ្តុះបណ្តាល​ផ្នែក​គ្រប់គ្រង ឬ​ដឹកនាំ​មិន​​ទទួល​​​បាន​​ការ​​យល់ដឹង​អំពី Cyber Risk ឡើយ​​ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​ស្វែងយល់​បាន​គ្រប់​ជ្រុង​ជ្រោយអំពីហានិភ័យ(Risks)នានា​ដែល​អាច​កើត​មាន​ឡើង​ចំពោះ​ស្ថាប័ន​ដែល​ពួក​គេ​គ្រប់គ្រង។

៤. ការ​ពឹង​ផ្នែក​ទាំង​ស្រុង​ទៅ​លើ​ឧបករណ៍

ភាគ​ច្រើន​នៃ​អ្នក​គ្រប់គ្រង​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ឧបករណ៍​ក្នុង​ការ​ប្រាប់​សញ្ញា​នៃ​ការ​វាយ​ប្រហារ។​ តើ​អ្នក​ទុក​ចិត្ត​វា​ប៉ុន្មាន​ភាគរយ?​ តើ​ធនាគារ​ធំ​ៗ​ដែល​ទទួល​រង​ការ​លួច​ទិន្នន័យ ហើយ​ជា​ការ​ប្រើប្រាស់​ឧបករណ៍​មិន​ទំនើប​មែន​ទេ​​?​

តែ​បើ​ក្រលេក​មើល​ត្រលប់​ក្រោយ​មើល​តាំង​ពី​ឆ្នាំ ២០១២ ដែល​លោក​សាស្រ្តចារ្យ​​ចាប់ផ្តើម​បញ្ច្រាប​ការ​យល់ដឹង​អំពី​សារៈ​សំខាន់​​ផ្នែក​សន្តិសុខ​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ លោក​ឃើញ​ថា​មាន​ភាព​ប្រសើរ​ឡើង​ច្រើន។

រំឮក​ដែរ​ថា Cybersecurity Talk នឹង​ធ្វើ​ឡើង​ដែល​ជា​ព្រឹត្តិការណ៍​ចែក​រំលែក​បទ​ពិសោធន៍​ទាក់​ទង​នឹង​វិស័យ​

អត្ថបទ៖ រក្សា

អត្ថបទថ្មី