​​ស្រី​​ស្អាត​វ័យ​​១៥​ឆ្នាំ​ម្នាក់​នេះ​ត្រូវ​ជា​អ្វី​នឹង​ សុគន្ធ នីសា ទើប​មុខ​ស្រដៀង​ម្ល៉េះ?

  • 2017-08-10 23:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ឃើញ​រូប​ថត​ក្មេង​ស្រី​ ឈិន មុន្នីនាថ ថត​កៀក​ស្និទ្ធស្នាល​​ជាមួយ​ សុគន្ធ នីសា រួច​មក​ធ្វើ​ឲ្យ​មតិ​មួយ​ចំនួន​លើក​ឡើង​ថា៖"ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​ហ្នឹង​ត្រូវ​ជា​អ្វី​នឹង​ នីសា ហេតុ​អ្វី​បាន​ជា​មាន​មុខ​មាត់​ស្រដៀង​គ្នា​?”

ក្រោយ​ពី​មាន​ការ​លើក​ឡើង​ដូច្នេះ​ក្មេង​ស្រី ឈិន មុន្នីនាថ ត្រូវ​ជា​ក្មួយ​ស្រី​បង្កើត​តារា​សម្ដែង​ និង​ជា​​ពិធី​ការិនី​អ្នក​នាង ​ឈិន សុធារី បាន​ប្រាប់​ Sabay ថា​ រូប​ថត​ជាមួយ​​ សុគន្ធ នីសា នោះ​គឺ​រូប​គេ​បាន​ថត​ ខណៈ​ថត​​ខ្សែ​ភាព​យន្ត​ភាគ​មួយ​ឲ្យ​ផលិត​កម្ម​រស្មី​ហង្ស​មាស​ ដោយ​ក្នុង​រឿង​នោះ​ក្មេង​ស្រី​វ័យ​១៥​ ឆ្នាំ​រូប​នេះ​សម្ដែង​ជា​តួ​អង្គ​សុគន្ធ នីសា កាល​ពី​នៅ​តូច​។

“ចាស​បង​ខ្ញុំ​​សម្ដែង​ជា​តួ​អង្គ​បង​ នីសា កាល​ពី​នៅ​តូច​ក្នុង​រឿង​ "សិសិររដូវ​ក្នុង​បេះ​ដូង​" បាន​​ជា​ខាង​ផលិត​កម្ម​ហង្ស​មាស​ គាត់​យក​ខ្ញុំ​ដើរ​តួ​ជា​បង​ស្រី​ នីសា កាល​ពី​នៅ​តូច​ ដោយ​សារ​តែ​គាត់​គិត​ថា​ខ្ញុំ​មាន​ទម្រង់​មុខ​​ស្រដៀង​បង​ នីសា"។ ឈិន មុន្នីនាថ រៀប​រាប់​។

ក្មេងស្រីរូប​នេះ​បន្ត​ថា​ រូប​គេ​ពិត​ជា​មាន​មោទនភាព​ និង​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ ព្រោះ​មិន​​នឹក​ស្មាន​ថា​ ខ្លួន​មាន​ឱកាស​បាន​សម្ដែង​ជា​តួ​អង្គ​ សុគន្ធ នីសា កាល​ពី​នៅ​តូច។ ម្យ៉ាង​ទៀត​ការសម្តែងរឿង​ នេះ​ក៏​ជា​រឿង​លើក​ទី​១​សម្រាប់​នាង​ផង​ដែរ​៕​

ចុចអាន៖ជុំវិញតារា​ជាតិ​

ចុចអាន៖មាន សូនីតា មាន​តិចនិក​​អ្វី​ទើប​ធ្វើ​ឲ្យ​​ សេង មង្គល​ ចាប់​ចិត្ត​ដល់​ថ្នាក់​ហ្នឹង?

ចុចអាន៖រតនៈ វិសិដ្ឋ រៀប​រាប់​រឿង​ជីវិត​​ពិត​ក្នុង​ស្នាដៃ​ថ្មី​១​ដែល​មិន​ធ្លាប់​បង្ហាញ

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី