អ្នកប្រើ Android មិនគួររំលងកម្មវិធីកម្ចាត់មេរោគទាំង ៥ នេះ
- 2017-08-11 02:02:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ Android មិនគួររំលងកម្មវិធីកម្ចាត់មេរោគទាំង ៥ នេះ
ចន្លោះមិនឃើញ
ដោយសារ Android ជាប្រព័ន្ធប្រតិបត្តិការបើកចំហ (Open-Source) នាំឲ្យវាងាយឆ្លងមេរោគផ្សេងៗពីប្រភពអ៊ីនធឺណិតឬឧបករណ៍ដទៃ។ ដើម្បីបញ្ចៀសបញ្ហាឈីក្បាល Sabay ណែនាំឲ្យស្គាល់នូវកំពូលកម្មវិធីកម្ចាត់មេរោគល្អៗទាំង ៥ ដែលអ្នកប្រើ Android មិនគួររំលង។
១.AVG AntiVirus Security:
AVG ជាកម្មវិធីសាមញ្ញមួយ ហើយអ្នករាល់គ្នាប្រាកដជាធ្លាប់ឮព្រោះវាក៏ជាកម្មវិធីកម្ចាត់មេរោគល្អមួយនៅលើកុំព្យូទ័រ។ បច្ចុប្បន្ន AVG មានការចុចទាញយកប្រមាណ ១០០ លានដង ហើយសម្បូរទៅដោយមតិ (Review) ថាជាកម្មវិធីល្អបំផុត។
អ្នកអាចទាញយកបានដោយឥតគិតថ្លៃ ហើយមុខងារពិសេសៗមានដូចជាធ្វើការទប់ស្កាត់និងកម្ចាត់នូវរាល់មេរោគដែលបានឆ្លង, បង្កើនល្បឿនស្មាតហ្វូន, ចាប់ទីតាំងទូរសព្ទដែលបាត់។ ចំណែកឯប្រភេទដាក់លក់ អាចនឹងមានមុខងារលើសពីហ្នឹងជាច្រើនទៀត។
ចុចទាញយក AVG នៅត្រង់នេះ
២.CM Security&Find My Phone:
កម្មវិធីបន្ទាប់គឺ CM Security ដែលបង្កើតឡើងដោយក្រុមហ៊ុនរបស់ប្រទេសចិន ដែលផ្តោតទីផ្សារអ្នកប្រើប្រាស់ជាភាសាអង់គ្លេស។ កម្មវិធីនេះអាចទប់ស្កាត់ការចម្លងចូលមេរោគផ្សេងៗបានសឹង ១០០ ភាគរយ ដោយមានមុខងារជាច្រើនទៀត បន្ថែមទាំងការពង្រឹងល្បឿនដំណើរការនៃស្មាតហ្វូនផងដែរ។
ទៀតសោតមុខងារ Find My Phone របស់កម្មវិធីនេះ ធ្វើការបានល្អបំផុត ដោយប្រើប្រាស់នូវ Google Maps និងមានមុខងារពន្លឺសំឡេងចេញពីស្មាតហ្វូន ក្នុងការស្វែងរកទូរសព្ទដែលបាត់។
ចុចទាញយក CM Security នៅត្រង់នេះ
៣.Lookout:
ជាកម្មវិធីល្អមួយផ្សេងទៀតមានឈ្មោះថា Lookout Security & Antivirus ដែលអាចទាញយកបានដោយឥតគិតថ្លៃ ប៉ុន្តែក៏មានកញ្ចប់ដាក់លក់ដោយត្រូវបង់ ៥ ដុល្លារក្នុងមួយខែឬ ៣០ ដុល្លារក្នុងមួយឆ្នាំ។
ចំពោះមុខងារពិសេសៗនៃកំណែ Free មានដូចទៅនឹងកម្មវិធីដទៃទៀតដែរ ហើយមុខងារកាន់តែល្អមួយទៀត គឺវាអាចចងចាំនូវទីតាំងចុងក្រោយបង្អស់នៅពេលដែលស្មាតហ្វូនអស់ថាមពលរលត់ឈឹង ដែលងាយស្រួលក្នុងការស្វែងរកទូរសព្ទដែលបាត់ដោយចៃដន្យ។
ចុចទាញយក Lookout នៅត្រង់នេះ
៤.Avast Mobile Security:
បើនិយាយពីកម្មវិធីកម្ចាត់មេរោគដ៏ល្អ ហើយឥតគិតថ្លៃលើកុំព្យូទ័រ Avast ជាជម្រើសរបស់អ្នក។ មិនខុសគ្នានឹងការប្រើ Android វាក៏ជាជម្រើសតែមួយដូចគ្នា។ មិនថាទូរសព្ទដែល Root ហើយ ឬប្រើប្រាស់កម្មវិធី Lock ប្រភេទណា ក៏ Avast អាចធ្វើការបានយ៉ាងរលូនក្នុងការទប់ស្កាត់មេរោគចម្លងផ្សេងៗ។
យ៉ាងណាមិញបន្ទាប់ពី Free វាក៏មានដាក់កញ្ចប់បង់លុយប្រចាំខែដោយត្រូវចំណាយ ១,៩៩ ដុល្លារ និងប្រចាំឆ្នាំ ១៩,៩៩ ដុល្លារ ដើម្បីទទួលបានមុខងារល្អៗជាច្រើនទៀត។
ចុចទាញយក Avast Mobile នៅត្រង់នេះ
៥.ESET Mobile Security & Antivirus:
ជាការពិតណាស់តាមកុំព្យូទ័រធ្វើអាជីវកម្មធំៗជាច្រើន មិនទុកចិត្តកម្មវិធី Free។ ពួកគេរមែងរើសយក ESET ដែលត្រូវចំណាយលុយក្នុងការបង់ប្រចាំខែឬឆ្នាំ។ សម្រាប់ Android មិនមាន Free នោះឡើយ ដោយគ្រាន់តែអាចឲ្យសាកល្បងប្រើរយៈពេល ៣០ ថ្ងៃហើយមានគម្រោងបង់ប្រចាំឆ្នាំ ១៤,៩៩ ដុល្លារ។
មុខងារពិសេសៗនៃកម្មវិធី ESET គឺមានច្រើនរាប់មិនអស់ ទាំងមុខងារ Find My Phone, Call និង SMS Blocking បន្ថែមនឹងប្រព័ន្ធការពារច្រើនទៀតដែលអ្នកអាចសាកល្បងប្រើដោយខ្លួនឯងបាន។
ចុចទាញយក ESET Mobile Security នៅត្រង់នេះ