Arsenal នឹង​ធ្វើ​ឲ្យ Sanchez ក្លាយ​ជា​កីឡា​មាន​ចំណូល​ច្រើន​ជាង​គេ ​ឲ្យ​តែ​ព្រម​នៅ​

  • 2017-08-11 02:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើង​ធំ Arsenal ចង់​ផ្ដល់​កិច្ចសន្យា​ថ្មី​ឲ្យ​ Alexis Sanchez ក្នុង​មួយ​សប្ដាហ៍​៣០​ម៉ឺនផោន ក្លាយ​ជា​កីឡាករ​​មាន​ចំណូល​ច្រើន​ជាង​គេ​នៅ Premier League។

កីឡាករ​ឈីលី​រូប​នេះ​នៅ​សល់​កិច្ចសន្យា​តែ​មួយ​ឆ្នាំ​ទៀត​ទេ​ជាមួយ​ក្រុម​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដុង ប៉ុន្តែ​គេ​មាន​ចេតនា​មិន​ចង់​ពង្រីក​កិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​សោះ។ កន្លង​ទៅ Arsenal ធ្លាប់ហ៊ាន​​ស្នើ​ឲ្យ Sanchez ​ជាង​២២ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ជាមួយ​នឹង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​កើន​ដល់​ជាង​២៧​ម៉ឺនផោន​ក្នុង​មួយ​សប្ដាហ៍​ ប៉ុន្តែ​កីឡាករ​មិន​សូវ​ខ្ពស់​នេះ​​ចង់​បាន​​ប្រាក់​ឈ្នួល​ដល់​៣០​ម៉ឺន​ផោន។

​Arsenal កំពុង​តាម​ចង​កីឡាករ​វ័យ​២៨​ឆ្នាំ​​ដែល​ជា​អ្នក​នាំ​លេង​ក្នុង​ក្រុម​​យ៉ាង​ខ្លាំង​ឲ្យ​នៅ​លេង​បន្ត​ទៀត​ ព្រោះ​ Manchester City និង Paris Saint-Germain  សុទ្ធសឹងតែ​​ចង់​បាន​រូប​គេ។ Arsène Wenger បាន​បដិសេធ​​គ្រប់​សំណើ​ពី​ក្លឹប​ទាំង​អស់ ដែល​ចង់​បាន​ Sanchez ហើយ​ក៏​មិន​ចង់​បាត់បង់​កីឡាករ​រូប​នេះ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ដែរ។ Sanchez នឹង​អវត្តមាន​នៅ​ថ្ងៃ​នេះ ថ្ងៃ​បើក​ឆាក Premier League ពេល កាំភ្លើង​ធំ​លេង​ទល់ Leicester  ព្រោះ​តែ​​របួស​ពោះ៕ ​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម