Klopp ថា Man City មានភាគរយខ្ពស់លើកពាន Premier League
- 2017-08-11 01:05:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Klopp ថា Man City មានភាគរយខ្ពស់លើកពាន Premier League
ចន្លោះមិនឃើញ
លោក Jurgen Klopp បានអះអាងថា Manchester City មានភាគរយខ្ពស់ជាងគេក្នុងការឈ្នះពាន Premier League រដូវកាលថ្មី។
City បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣នៅរដូវកាលមុន ចាញ់ក្រុមជើងឯក Chelsea ១៥ពិន្ទុ ប៉ុន្តែ Klopp មើលឃើញថា ក្លឹបអ្នកមានមួយនេះបានរីកចម្រើនខ្លាំង និងប្រែប្រួលច្រើន។
"ក្រុមជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានលីគគឺ Manchester City។ ពួកគេមានទម្រង់លេងដ៏អស្ចារ្យរដូវកាលមុន គ្រាន់តែមានបញ្ហាតិចតួចប៉ុណ្ណោះ"។ អ្នកចាត់ការជនជាតិអាល្លឺម៉ង់ប្រាប់ DAZN ដូច្នេះ។
នៅពេលទីផ្សារដោះដូរកីឡាករដ៏មមាញឹកក្រុមដែលកំពុងដឹកនាំដោយលោក Pep Guardiola បានចាយលុយមហាសាលដើម្បីរុះរើតំបន់ការពារ និងបម្រើដោយបានទិញយកតារាឆ្នើមជាច្រើនមានដូចជា Kyle Walker, Benjamin Mnedy, Bernardo Silva, Danilo និង Ederson៕
ចុចអាន៖
ក្តៅៗ! កីឡាករដែលល្បីថា Barca ចង់ទិញ Dembele របស់ Dortmund អត់មកហាត់ទេ
Juventus លេងមួយក្បាច់នេះ ក្លឹបអ្នកមានបុណ្យ Barca ដាច់ផ្ងារតែម្ដង!
Mourinho ប្រាប់មូលហេតុឲ្យមេដាយ Super Cup ទៅក្មេងប្រុសម្នាក់