Mourinho ​ប្រាប់​មូលហេតុ​ឲ្យ​មេដាយ​ Super Cup ទៅ​ក្មេង​ប្រុស​ម្នាក់​

  • 2017-08-10 08:15:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United បាន​បាត់បង់​ពាន UEFA Super Cup ទៅ Real Madrid កាល​ពី​យប់​ថ្ងៃ​អង្គារ​ក្រោយ​ចាញ់​ ២-១ ហើយ​នៅ​ពេល​ប្រគល់​ពាន​លោក​ Jose Mourinho បាន​ធ្វើ​រឿង​មួយ​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ និង​ងឿងឆ្ងល់។

ក្រោយ​ទទួល​មេដាយ​រង​ជើង​ឯក​អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ដើរ​យ៉ាង​រហ័ស​សំដៅ​ទៅ​អ្នក​គាំទ្រ​ រួច​ដោះ​មេដាយ​នោះ​ហុយ​ឲ្យ។ ពាក់ព័ន្ធ​នឹង​រឿង​នេះ​ Mourinho បាន​និយាយ​ថា វា​ជា​រឿង​ធម្មតា​ទៅ​ហើយ​ ព្រោះ​ពេល​ឈ្នះ​ពាន​លោក​នៅ​ឲ្យ​មេដាយ​ទៅ​អ្នក​គាំទ្រ​ ចុះ​ទម្រាំ​មេដាយ​លេខ​២។

“ពេល​ខ្លះ​សូម្បី​មេដាយ​លេខ​១​ពេល​ឈ្នះ​ពាន​ខ្ញុំ​មិន​ទុក​ផង ចុះ​ទម្រាំ​មេដាយ​រង​ជើង​​ឯក។ ទោះ​ជា​យក​ទៅ​ផ្ទះ​ក៏​​មេដាយ​ទាំង​នោះ​គឺ​ត្រូវ​ទុក​រាយប៉ាយ​គ្រប់​ទីកន្លែង។ សម្រាប់​មេដាយ​ដែល​ឲ្យ​ទៅ​ក្មេង​នោះ​គឺ​ខ្ញុំ​ចង់​ឲ្យ​គេ​ទុក​ជា​អនុស្សាវរីយ៍"។ អ្នក​ចាត់ការ​វ័យ​៥៤ឆ្នាំ​និយាយ​ដូច្នេះ៕

ចុចអាន៖

ប្រភព៖ telegraph   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី