ទម្លាយ​ការ​ពិត ពី​តម្លៃ​ម៉ូតូ Dream 2017 កំពុង​ល្បី​ដាក់​លក់​តែ ៦០០ ដុល្លារ

  • 2017-08-12 00:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មានការ​ភ្ញាក់​ផ្អើល​ចែក​ចាយ​ជា​បន្ត​បន្ទាប់ ពី​ម៉ូតូ​ហុងដា​ឌ្រីម​ស៊េរី ២០១៧ តំឡើង​នៅ​ខ្មែរ​ដែល​ដាក់​លក់​តម្លៃ​មិន​ដល់ ១ ពាន់​ដុល្លារ​ផង​នោះ ត្រូវ​បាន​ទម្លាយ​ការ​ពិត។

"ជា​ធម្មតា ម៉ូតូ​ស៊េរី​ឆ្នាំ ២០១៧ គេ​បាន​ចុះ​លេខ​កូដ​បញ្ជី​ការ​នាំ​ចូល​តាំង​ពី​ចុង​ឆ្នាំ ២០១៦ ម៉្លេះ។ ឧទាហរណ៍​ងាយៗ​ដូច​ជា ក្បាល​លេខ​ម៉ាស៊ីន​ម៉ូតូ​អក្សរ H ជា​តំណាង​ឲ្យ​ស៊េរី​ចេញ​ឆ្នាំ ២០១៧ ដែល​បាន​ចុះ​លេខ​បញ្ជី​ត្រឹម​ត្រូវ ហើយ​យក​ចូល​មក​លក់​ជាង​កន្លះ​ឆ្នាំ​ទៅ​ហើយ​ទាំង​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ និង​តំណាង​លក់​តាម​ហាង​ជាដើម។ អ៊ីចឹង! វា​គ្មាន​ហុងដា​ឌ្រីម​ស៊េរី ២០១៧ ណា​ចេញ​មក​ទៀត​ទេ បើ​ចេញ​មក​មាន​តែ​ស៊េរី ២០១៨ តែ​ម្ដង។

តាម​ព័ត៌មាន​ដែល​ចែក​ចាយ​​កន្លង​មក ម៉ូតូ​ដែល​គេ​ដាក់​ថា តំឡើង​នៅ​ខ្មែរ​មិន​ខុស​ទេ តែ​ទាស់​ត្រង់​ថា មិន​មែន​ជា​ម៉ូតូ​ដែល​គេ​ផលិត​ចេញ​ពី​រោង​ចក្រ​ **ពោល​គឺ​គ្រឿង​តំឡើង គ្រោង​ម៉ូតូ ស្ដុប ឬ​កន្លែង​ផ្សេងៗ​ទៀត​នោះ ជា​ផលិតផល​របស់​តៃវ៉ាន់ **ដូច​នេះ​តម្លៃ​របស់​វា ធូរ​ថ្លៃ​ជាង​២​ដង ព្រោះ​ថាបើ​តំឡើង​ពី​រោង​ចក្រ ហើយ​យក​មក​លក់​ គឺ​ត្រូវ​បង់​ក្រដាស​ពន្ធ បង់​ការ​ដឹក​ជញ្ជូន នឹង​ចុះ​បញ្ជី​ច្រើន​ទៀត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ម៉ូតូ​ខ្លះ​តម្លៃ​ទៅ​ដល់​ជាង ៣ ពាន់​ដុល្លារ​ក៏​មាន​ដែរ។ អ្នក​លក់​ម៉ូត​មួយ​កន្លែង បាន​បញ្ជាក់៖

លោក​បន្ថែម​ថា បងប្អូន​ធ្លាប់​ឭ​កាល​ពី​ជំនាន់​ម៉ូតូ MSX កំពុង​ល្បី​ដែរ​ទេ? កាល​នោះ តម្លៃ​របស់​វា​ខ្ទង់ ២ ពាន់​ដុល្លារ ដល់​ពេល​មាន​វត្ត​មាន​ម៉ូតូ​តៃវ៉ាន់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក ក៏​នៅ​តែ​មាន​អ្នក​ទិញ​ជិះ​ដដែល ព្រោះ​តម្លៃ​វា​សមរម្យ​ជាង ពួក​គាត់​អាច​ទិញ​វា​យក​ទៅ​រកស៊ី ឬ​ដឹក​ទំនិញ​នាយ​អាយ ដែល​មិន​សូវ​ខ្វល់​ពី​តំហែទាំ​ច្រើន បើ​ជិះ​ខ្ទេច​គឺ​ចោល​តែ​ម្ដង តែ​ចំពោះ​អ្នក​ដែល៕

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បញ្ជាក់​ថា មិន​ប្រាកដ​ថា​ម៉ូតូ​តៃវ៉ាន់ ឬ​តំឡើង​នៅ​ខ្មែរ​គ្មាន​គុណភាព​ទេ ទាល់​តែ​ជិះ​សាក​ទើប​ដឹង បើ​ជិះ​ទៅ​សំឡេង​វា​ខុស​ប្រក្រតី លាន់​ស៊ីម៉ាំង ឬ​ឆាប់​សាក​ពណ៍ ពណ៍​ស្ដុប​ឆាប់​ឡើង​លឿង ទាំង​នោះ​ហើយ​ជា​របស់​ក្លែង​បន្លំ​ពិត​មែន៕

រូប​ម៉ូតូ​ហុងដាឌ្រីមស៊េរី ២០១៧ ដែល​ល្បី​ថា​តំឡើង​នៅ​ខ្មែរ

ចុច​អាន​អត្ថបទ​ពាក់ព័ន្ធ៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី