វាស់ល្បឿនអ៊ីនធឺណិតពិភពលោក កម្ពុជាជាប់លេខ ៩៨ ថៃលេខ ២៩
- 2017-08-11 03:02:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វាស់ល្បឿនអ៊ីនធឺណិតពិភពលោក កម្ពុជាជាប់លេខ ៩៨ ថៃលេខ ២៩
ចន្លោះមិនឃើញ
ក្នុងរបាយការណ៍ស្ទង់មតិពីល្បឿនអ៊ីនធឺណិតលើសកលលោកក្នុងប្រទេសចំនួន ១៨៩ ធ្វើឡើងដោយវិបសាយ cable.co.uk បានបង្ហាញថាប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ៩៨។
លទ្ធផលបង្ហាញថាល្បឿនដោនឡូដជាមធ្យមរបស់ប្រទេសកម្ពុជាគឺ ៣,១ Mbps ដោយផ្អែកតាមការធ្វើតេស្តចំនួន ៦ ៩៤៩ លើកខុសៗគ្នា ហើយរយៈពេលដែលត្រូវចំណាយលើការដោនឡូដភាពយន្ត HD ទំហំ ៧,៥ GB ត្រូវប្រើពេល ៥ ម៉ោង ២៩ នាទីឯណោះ។ ដោយឡែកប្រទេសក្បែរខាងកម្ពុជាឯនេះវិញដូចជាប្រទេសថៃជាដើមជាប់ចំណាត់ថ្នាក់លេខ ២៩ ដោយមានល្បឿនអ៊ីនធឺណិតជាមធ្យម ១៦,៨៥ Mbps។
ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលគឺសិង្ហបុរី ដែលមានល្បឿនអ៊ីនធឺណិតជាមធ្យម ៥៥,១៣ Mbps តាមពីក្រោយដោយប្រទេសស៊ុយអែតជាមួយល្បឿន ៤០,១៦ Mbps។ បញ្ជាក់ថាល្បឿនអ៊ីនធឺណិតនេះគិតលើតែអ៊ីនធឺណិតប្រើខ្សែប៉ុណ្ណោះ មិនគិតរួមជាមួយអ៊ីនធឺណិតទូរសព្ទឡើយ៕
ចុចអាន៖