បុរសជប៉ុន​នេះកំពុង​ល្បីពេញពិភពលោក ​​ក្រោយ​បង្ហាញ​ស្ទីលផាត់​មុខ​ដូចតារា K-Pop

  • 2017-08-11 07:29:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​ជប៉ុន​ម្នាក់​កំពុង​ធ្វើ​ឲ្យ​បណ្ដាញ​អ៊ីនធឺណិត​ជ្រួលច្របល់​ ក្រោយ​បង្ហាញ​មុខមាត់​ដូច​ទៅ​នឹង​តារា​ K-Pop ខ្លាំង​ពេក​។

បើ​តាម​វិប​សាយ​ព័ត៌មាន​ដ៏​ល្បី​ Allkpop បាន​ចុះផ្សាយ​ថា​ យុវជន​រូប​នេះ​មាន​ឈ្មោះ​ Kondo Yohdi ជា​អ្នក​ជំនាញ​ផាត់​មុខ​វ័យ​ក្មេង​ម្នាក់​នៅ​ប្រទេស​ជប៉ុន។ វីដេអូ​បង្ហាញ​ពី​របៀប​ផាត់​មុខ​ដែល​ Kondo បង្ហោះ​លើ​ YouTube បាន​ល្បី​សុសសាយ​មិន​ត្រឹម​តែ​នៅ​ប្រទេស​ជប៉ុន​ទេ​ ពោល​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​វិញ​ក៏​ស្គាល់​បុរស​រូប​នេះ​ច្បាស់​ដែរ។

អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​ជា​ច្រើន​ មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​តារា​ YouTube វ័យ​ក្មេង​រូប​នេះ​ណាស់​ ក្រៅ​ពី​មាន​មុខមាត់​ស្អាត​ ដូច​តារា​កូរ៉េ​ លោក​ក៏​មាន​សមត្ថភាព​ខ្ពស់​ខាង​ផ្នែក​ផាត់​មុខ​ផង​ដែរ។

ក្រៅ​ពី​ជំនាញ​ ផាត់​មុខ​ Kondo Yohdi អាជីព​ពិត​ប្រាកដ​របស់​លោក​ គឺជា​តារា​ម៉ូដែល​ តារា​ចម្រៀង និង​តារា​សម្ដែង​រូប​សង្ហា​ដែល​មាន​អាយុ​ ២៥​ឆ្នាំ កំពុង​ត្រូវ​បាន​នារីៗ​មិន​តិច​ទេ​លង់​ស្នេហ៍​ជាមួយ​សម្រស់​របស់​លោក៕

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី