ដឹង​អាយុ​ពិត​របស់​ម្ចាស់​តំណែង​បវរកញ្ញាជប៉ុន ឆ្នាំ​២០១៧ ដឹងតែ​ភ្ញាក់ហ្មង

  • 2017-08-10 08:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវនារី​ជំទង់​ម្នាក់​បាន​ទទួល​ជ័យជន្នះ​ ក្នុង​កម្មវិធី​ប្រលង​ប្រកួត​ប្រជែង​សម្រស់​នារី​ជប៉ុន និង​បាន​ធ្វើ​ឲ្យ​មហាជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​ទេ​ ក្រោយ​ដឹង​អាយុ​ពិត​របស់​នាង។

ម្ចាស់ជយលាភី​រូប​នេះ​ឈ្មោះ​ Ayaka Imoto មាន​អាយុ​ត្រឹម​ ១៤​ឆ្នាំ​ប៉ុណ្ណោះ​ មាន​កម្ពស់​ ១ម៉ែត្រ​ ៦២​សង់ទីម៉ែត្រ​ និង​កំពុង​សិក្សា​នៅ​ថ្នាក់​អនុវិទ្យាល័យ។ នាង​មាន​សំណាង​គ្រង​តំណែង​ជា​បវរកញ្ញា​ជប៉ុន​ប្រចាំ​ឆ្នាំ​ ២០១៧។ កម្មវិធី​ប្រកួត​ប្រជែង​ដ៏​ធំ​នេះ​ ប្រព្រឹត្តិ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ០៨​ ខែ​សីហា​ កន្លង​ទៅ​ថ្មីៗនេះ​។

Ayaka Imoto និង​បវរកញ្ញាឆ្នាំ ១៩៩៧ នាង Aya Ueto

បើ​តាម​វិបសាយ​ Oricon បាន​និយាយ​ថា​ Ayaka ទទួល​បាន​ប្រាក់​រង្វាន់​ជាង​ ៣លានយ៉េន​ (ប្រហែល​ ២៧ ០០០ដុល្លារ) ព្រមទាំង​បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ Oscar Entertainment ដោយ​ចាប់​អាជីព​ជា​តារា​ចម្រៀង​ និង​សម្ដែង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​ ក្នុង​ផលិតកម្ម​នេះ​ មិន​អនុញ្ញាត​ឲ្យ​តារា​ស្រី​របស់​ខ្លួន​ដែល​មាន​អាយុ​ក្រោម​ ២៥​ឆ្នាំ​ មាន​ស្នេហា​ឡើយ។ តែ​វា​ក៏​មិនមែន​ជា​បញ្ហា​ចោទ​ដែរ​ ព្រោះ​ Ayaka បាន​និយាយ​ថា​ នាង​មិន​ដែល​ចូលចិត្ត​អ្នកណា​ផង ដូចនេះ​នាង​នឹង​គោរព​ទៅតាម​ច្បាប់​នេះ។

បញ្ជាក់​ផង​ដែរ​ថា​ កម្មវិធី​ប្រកួតប្រជែង​បវរកញ្ញា​ជប៉ុន​ថ្នាក់​ជាតិ​នេះ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៨៧ ក្នុង​គោល​បំណង​ស្វែង​រក​ និង​បណ្ដុះបណ្ដាល​ក្មេងៗ​ជំនាន់​ក្រោយ​ដែល​មាន​ដុង​សិល្បៈ​ពី​កំណើត​ ឲ្យ​កាន់​តែ​យល់​ច្បាស់​ពី​វិស័យ​នេះ។ តារា​ស្រី​ល្បីៗ​ជាច្រើន​ដូចជា៖ Aiko Sato, Ryoko Yonekura, Aya Ueto និង​ Emi Takei ​ជាដើម​ក៏​សុទ្ធ​តែ​ជា​អតីត​ជយលាភី​ដែល​ទទួល​ជ័យជំនះ​ក្នុង​កម្មវិធី​នេះ​ដែរ៕

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ យី សុធារី