ផ្សារ​ទំនើប​១​​ យក​ក្មេងៗ​មក​ដើរ​ម៉ូដ​អាសអាភាស​ ត្រូវ​គេ​ជេរ​ផ្អើល​ប្រទេស

  • 2017-08-10 03:24:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជន​ជា​ច្រើន​បាន​នាំ​គ្នា​រិះគន់​ចំៗ​ ចំពោះ​រឿងរ៉ាវ​មួយ​ដែល​ហាក់​មើលងាយ​ក្មេងៗ​ជ្រុល​ពាក់ព័ន្ធ​នឹង​ការ​បង្ហាញ​ឈុត​សិចស៊ី​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង នៅ​ប្រទេស​ចិន​។

រូប​ភាព​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​អនឡាញ​ ដោយ​បាន​បង្ហាញ​តារា​ម៉ូដែល​ក្មេងៗ​ ដើរ​ម៉ូដ​ក្នុង​ឈុត​ប៊ីគីនី​ ជាមួយ​គ្រឿង​អលង្ការ​លម្អ​ពេញ​ខ្លួន​ ក៏​ដូចជា​មាន​ស្លាប​ពាក់​ពី​ក្រោយ​ ម្នាក់​១គូ​។ កម្មវិធី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​បះបោរ​ខឹង​សម្បារ​ជា​ខ្លាំង​ ដោយ​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​នាំ​គ្នា​ថ្កោលទោស​ចំពោះ​អ្នក​រៀប​ចំ​កម្មវិធី​ ដែល​បង្កើត​កម្មវិធី​នេះ​ឡើង​ ហាក់​បើក​ចំហ​រូបភាព​ទាក់ទង​នឹង​ផ្លូវ​ភេទ​របស់​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុពេក។

បើ​យោង​ម្ចាស់​គណនី​បណ្ដាញ​សង្គម​ម្នាក់​ដែល​មាន​ឈ្មោះ "Tianfusanjie” បាន​ប្រាប់​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​ ០៥​ ខែ​សីហា ផ្សារ​ទំនើប​មួយ​កន្លែង​ក្នុង​ក្រុង​ Chengdu ខេត្ត​ Sichuan ប្រទេស​ចិន​ មាន​កម្មវិធី​ដើរ​ម៉ូដ​មួយ​ ដោយយក​ស្ទីលតាម​ការបង្ហាញម៉ូដ​របស់​ Victoria's Secret។ ក្នុង​កម្មវិធី​នោះ​ក្មេង​ស្រីៗ បាន​គ្រង​នូវ​ឈុត​សិចស៊ី​ អម​ជាមួយ​គ្រឿង​លម្អ​តុបតែង​ពី​ស្លាប​បក្សី​ និង​ត្បូង​ពេញខ្លួន។

ថ្វីត្បិត​ការ​រៀប​ចំ​កម្មវិធី​មាន​លក្ខណៈ​ពិសេស​ ប៉ុន្តែ​វា​បាន​រង​នូវ​ការ​វាយ​ប្រហារ​ជា​ខ្លាំង​ ព្រោះ​វា​ហាក់​ដូចជា​បង្ហាញ​ជ្រុល​ពេក​ ដែល​អាច​មាន​លក្ខណៈ​មិន​សមរម្យ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្លូវ​ភេទ​ ហើយ​នាំ​ឲ្យ​មហាជន​មិន​ពេញ​ចិត្ត​ ខឹង​សម្បារ​យ៉ាងខ្លាំង៕

ចុចអាន៖

ប្រភព៖ asiantown   ប្រែ​សម្រួល៖ យី សុធារី