ញាក់សាច់! Kylie Jenner នឹង​ក្លាយ​ជា​ម្ចាស់​ជំនួញ​តម្លៃ​​ប៊ី​លាន​ដុល្លារ

  • 2017-08-11 07:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ម៉ូដែល Kylie Jenner នឹង​ក្លាយ​ជា​ម្ចាស់​ជំនួញ​តម្លៃ​ប៊ីលាន​ដុល្លារ​ឆាប់ៗ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​សមាជិក​ម្នាក់​ក្នុង​គ្រួសារ kardashian ដែល​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ប៊ី​លាន​មុន​គេ​បង្អស់។

បន្ទាប់​ពី​សម្ពោធ​គ្រឿង​សម្អាង​យីហោ "Kylie Cosmectics” កាល​ពី​ដើម​ឆ្នាំ​២០១៦​រួច​មក​ Kylie Jenner ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​មិន​ធម្មតា។ គ្រប់​ផលិត​ផល​ផ្សេងៗ​ដែល​នាង​បាន​ដាក់​លក់​គឺ​សុទ្ធ​តែ​មាន​ការ​គាំទ្រ​ខ្លាំង​ ជាក់​ស្ដែង​ប្រសិន​ជា​មាន​ផលិតផល​គ្រឿង​សម្អាង​ថ្មី​ គ្រាន់​តែ​នាង​ដាក់​លក់​ត្រឹម​១​នាទី​ប៉ុណ្ណោះ​នឹង​មាន​អ្នក​ចូល​មើល​និង​ទិញ​ដល់​ទៅ​រាប់​ម៉ឺន​នាក់​​ឯ​ណោះ​តាម​អ៊ីនធឺណិត។

ម៉ាក​គ្រឿង​សម្អាង​នេះ​បាន​ក្លាយ​ជា​ម៉ាក​យីហោ​មួយ​ដែល​ទទួល​បាន​ភាព​ល្បី​ល្បាញ​ខ្លាំង​រួច​ទៅ​ហើយ ដែល​នេះ​មិន​ទាន់​នឹង​បង្កើត​បាន​២​ឆ្នាំ​ផង។

គិត​ត្រឹម​ពេល​នេះ​អស់​រយៈ​ពេល​១៨​ខែ​បន្ទាប់​ពី​បាន​ដំណើរ​ការ​ ក្រុមហ៊ុន​គ្រឿង​សម្អាង​នេះ​អាច​រក​ចំណូល​បាន​ដល់​ទៅ ៤២០លាន​ដុល្លារ​បាត់​ទៅ​ហើយ។

បើ​យោង​ទៅ​តាម​សារព័ត៌មាន​ WWD (Woman's Wear Daily) គេ​បាន​ប៉ាន់​ស្មាន​ថា​ "Kylie Comsetics” នឹង​ក្លាយ​ជា​ Brand មួយ​ដែល​មាន​តម្លៃ​ប៊ី​លាន​ដុល្លារ រយៈ​ពេល​៥​ឆ្នាំ​ទៅ​មុខ​ ជាមួយ​នឹង​ការ​កើន​ឡើង​២០%​សម្រាប់​២០​ឆ្នាំ​ទៅ​មុខ។ នេះ​បញ្ជាក់​ថា​ "Kylie Cosmetics” នេះ​នឹង​សម្រេច​បាន​គោល​ដៅ​តែ​ក្នុង​រយៈ​ពេល​តិច​ជា​៧ឆ្នាំ ​លឿង​ជាង​ Brand គ្រឿង​សម្អាង​ល្បី​ៗ​ដូច​ជា​ "Bobbi Brown” ដែល​ចំណាយ​ពេល​២៥​ឆ្នាំ​និង "Lancome” ចំណាយ​ពេល​ដល់​ទៅ​៨០​ឆ្នាំ។

សម្រាប់​ពេល​នេះ​ Kylie Jenner ទើប​តែ​មាន​អាយុ​២០​ឆ្នាំ​តែ​ប៉ុណ្ណោះ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី