ញាក់សាច់ ពេលឃើញ​ម៉ូដឡាន​ទំនើបៗដែ​ល​ Kylie Jenner កំពុង​កាន់​កាប់​!

  • 2017-07-24 06:08:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​តែ​អាយុ​១៩​ឆ្នាំ​ប៉ុណ្ណោះ​តារា​សម្ដែង​​កម្មវិធី Reality TV "Keep Up With the Kardashian" កញ្ញា​ Kylie Jenner មាន​រថយន្ត​ផ្ទាល់​ខ្លួន​ដល់​ទៅ ៨ គ្រឿង​ឯ​ណោះ​បើ​គិត​ត្រឹម​ពេល​នេះ។ រថយន្ត​ម៉ាក​ល្បី​ៗ​ដូច​ជា Lamboghini, Ferrari, Rolls-Royce ជា​ដើម​សុទ្ធ​តែ​ជា​បណ្ដា​រថ​យន្ត​ដែល​ Kylie បាន​ទិញ​​ខ្លួន​ឫ​ក៏​ជា​កាដូ​ដែល​អ្នក​ដទៃ​​ទិញ​ឲ្យ​នាង​ក្នុង​ឱកាស​ផ្សេងៗ៕

នេះ​ជា​បណ្តា​រថយន្ត​ទាំង​អស់​របស់​ Kylie Jenner៖

១. រថយន្ត​ម៉ាក Mercedes-Benz SUV

រថ​យន្ត​ Mercedes-Benz SUV ឫ​ Mercedes-Benz G Wagon SUVនេះ​គឺ​ជា​រថយន្ត​ដំបូង​របស់ Kylie។ វា​គឺ​ជា​កាដូ​សម្រាប់​នាង​នៅ​ថ្ងៃ​កំណើត​១៦​ឆ្នាំ​ បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​បើក​បរ​ថ្មីៗ។ ប៉ុន្មាន​អាទិត្យ​ក្រោយ​មក​ Kylie បាន​បើក​ឡាន​នេះ​បុក​កន្ទុយ​រថយន្ត​ Toyota ធ្វើ​ឲ្យ​រថយន្ត​ខូច​ខាត​ជា​ខ្លាំង។

២. រថយន្ត​ម៉ាក Range Rover

នៅ​រដូវ​ក្តៅ​ឆ្នាំ ២០១៤ Kylie បាន​ទិញ​រថយន្ត​មួយ​គ្រឿង​ទៀត គឺ​រថយន្ត​ Rang Rover។

៣. រថយន្ត​ម៉ាក Jeep Wranger Shahara

Kylie ទទួល​បាន​កាដូ​រថយន្ត Jeep Wrangler Sahara តម្លៃ​ជាង ៤ម៉ឺន​៩ពាន់​ដុល្លារ​ពី​បង​ស្រី​ Khloe Kardashian។

៤. រថយន្ត​ម៉ាក Ferrari 458 Convertible

រថយន្ត​ទី​​៣​នេះ​គឺ​ជា​កាដូ​របស់​សង្សារ​នាង​ តារា​ចម្រៀង​រ៉េប​​ Tyga កាល​ពី​ខែ​សីហា​ឆ្នាំ ២០១៥។ រថយន្ត​នេះ​មាន​តម្លៃ​ដល់​ទៅ​ជាង ២៦​ម៉ឺន​ដុល្លារ​ឯណោះ។

៥. រថយន្ត​ម៉ាក Rolls-Royce Ghost

ថ្មីៗ​បន្ទាប់​ពី​នាង​ទើប​តែ​ទទួល​បាន​ឡាន​ម៉ាក​ Ferrari 458 Convertible នាង​ក៏​បាន​ទទួល​កាដូ​ឡាន​ថ្មី​មួយ​គ្រឿង​ទៀត​ដែល​ជា​ឡាន​ម៉ាក Rolls-Royce Ghost តម្លៃ​ជាង ៤០​ម៉ឺន​ដុល្លារ​។ បើ​តាម​សារព័ត៌មាន TMZ រថយន្ត​នេះ​គឺ​ជា​កាដូ​ពី​តារា​ចម្រៀង​រ៉េប Richie Rich ។

៦. រថយន្ត​ម៉ាក Land Rover

នៅ​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​ ២០១៦ ដែល​ជា​ថ្ងៃ​កំណើត​របស់​នាង​ Kylie បាន​ទិញ​រថយន្ត Land Rover មួយ​គ្រឿង​សម្រាប់​ជា​កាដូ​ខ្លួន​ឯង​។

៧. រថយន្ត​ម៉ាក Mercedez-Benz Maybach

នៅ​ថ្ងៃ​ដដែល​នោះ​ Tyga ក៏​បាន​ទិញ​រថយន្ត​ Mercedez មួយ​គ្រឿង​ទៀត​​ជា​កាដូ​សម្រាប់​នាង​ក្នុង​ថ្ងៃ​កំណើត។

៨. រថយន្ត​ម៉ាក Lamborghini Aventador SV Roadster

កាល​ពី​ខែ​ឧសភា​ឆ្នាំ២០១៧​នេះ​ Kylie បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​ដោយ​ទិញ​រថយន្ត​មួយ​គ្រឿង​ទៀត​គឺ Lamborghini Aventador SV Roadster ដែល​មាន​តម្លៃ​ជាង​៤០​ម៉ឺន​ដុល្លារ​។

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail | Zing | elitedaily   ប្រែ​សម្រួល៖ ធារ៉ូ