មក​ស្គាល់​បណ្ដា​តារា​ចម្រៀង​ល្បី​ៗ​ដែល​ស្លាប់ទាំងវ័យក្មេង

  • 2017-07-24 03:52:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ការ​ស្លាប់​របស់​កំពូល​តារា​ចម្រៀង​ប្រចាំ​ក្រុម​ចម្រៀង Linkin Park លោក Chester Bennington ថ្មីៗ​នេះ​ក្នុង​វ័យ​តែ​៤១​ឆ្នាំ​តែ​ប៉ុណ្ណោះ​ ថ្ងៃ​នេះ​យើង​មក​ស្គាល់​ពី​តារា​​ល្បី​ៗ​ទាំង​អស់ ដែល​ស្លាប់​ក្នុង​វ័យ​ក្មេង​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​អស់​ចិត្ត​និង​សោក​ស្តាយ។

១. Chester Bennington ស្លាប់​អាយុ​ ៤១ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​២០​ខែ​មិនា​ឆ្នាំ ១៩៧៦

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​២០​ខែ​កក្កដា​ ឆ្នាំ​ ២០១៧

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ធ្វើ​អត្តឃាត​ដោយ​សារ​បាក់​ទឹក​ចិត្ត​ និង​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ជ្រុល។

២. Amy Winehouse ស្លាប់​អាយុ​ ២៧​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​១៤​ខែ​កញ្ញា​ឆ្នាំ ១៩៨៣

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​២៣​ខែ​កក្កដា​ឆ្នាំ ២០១១

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ពុល​គ្រឿង​ស្រវឹង។

៣. Tupac ស្លាប់​អាយុ​ ២៥

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​១៦​ខែ​មិថុនា​ឆ្នាំ ១៩៧១

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ១៣​ខែ​កញ្ញា​១ឆ្នាំ​១៩៩៦

មូល​ហេតុ​នៃ​ការ​ស្លាប់៖ តារា​រ៉េប​ល្បី​ឈ្មោះ​រូប​នេះ​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ទី​ក្រុង Las Vegas។

៤. Michael Jackson ស្លាប់​អាយុ ៥០​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី២៩​ខែ​សីហា​ឆ្នាំ ១៩៥៨

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​២៥​ខែ​មិថុនា​ឆ្នាំ ២០០៩

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ស្លាប់​ដោយ​សារ​អាការៈ​គាំង​បេះ​ដូង​ដោយ​សារ​ពុល​​ថ្នាំ​នៅ​ផ្ទះ​លោក​នៅ​ Los Angeles។

៥. Kurt Cobain ស្លាប់​អាយុ​ ២៧​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​ ១៩៦៧

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​៥​ខែ​មេសា​ឆ្នាំ ១៩៩៤

មូល​ហេតុ​នៃ​ការ​ស្លាប់៖ តារា​ចម្រៀង​ប្រចាំ​ក្រុម​ Nirvana រូប​នេះ​ត្រូវ​គេ​សន្មត់​ថា​ស្លាប់​ដោយ​សារ​ការ​ធ្វើ​អត្តឃាត​ដោយ​ប្រើ​កាំ​ភ្លើង​បាញ់​ក្បាល​ខ្លួន​ឯង។

៦. Lisa “Left Eye” Lopes ស្លាប់​អាយុ​ ៣០​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​២៧​ខែ​ឧសភា​ឆ្នាំ​១៩៧១

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី២៥​ខែ​មេសា​ឆ្នាំ​ ២០០២

មូល​ហេតុ​នៃ​ការ​ស្លាប់៖ សមាជិក​ក្រុម​ TLC រូប​នេះ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ហុងឌូរ៉ាស់។

៧. Selena ស្លាប់​អាយុ​២៣​ឆ្នាំ​

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​១៦​ខែ​មេសា​ ឆ្នាំ ១៩៧១

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​ ៣១​ខែ​មិនា ឆ្នាំ ១៩៩៥

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ស្លាប់​ដោយ​​អតីត​អ្នក​គ្រប់​គ្រង​របស់​ខ្លួន​អ្នក​ស្រី Yolanda Saldivar បាញ់​សម្លាប់។

៨. Notorious B.I.G. ស្លាប់​អាយុ​ ២៤​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​២១​ខែ​ឧសភា​ឆ្នាំ ១៩៧២

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​៩​ខែ​មិនា​ឆ្នាំ​ ១៩៩៧

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ស្លាប់​ដោយ​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្នុង​ឡាន ហើយ​នៅ​មិន​ទាន់​រក​ឃាត​ករ​ឃើញ​នៅ​ឡើយ។

៩. Aliyah អាយុ​ ស្លាប់​២២​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​ ១៦​ខែ​មករា​ឆ្នាំ ១៩៧៩

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ២៥​ ខែ​សីហា​ឆ្នាំ ២០០១

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ស្លាប់​ដោយ​ធ្លាក់​យន្តហោះ​នៅ​តំបន់​ Bahamas ពេល​កំពុង​ថត​វីដេអូ​ចម្រៀង​សម្រាប់​បទ "Rock the Boat”។

១០. Whitney Houston ស្លាប់​អាយុ​ ៥០​ឆ្នាំ​

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី ៩​ខែ​សីហា​ឆ្នាំ ១៩៦០

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ១១​ខែ​កុម្ភៈ​ឆ្នាំ ២០១២

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ស្លាប់​ដោយ​សារ​លង់​ទឹក​ក្នុង​អាង​ហែល​ទឹក​​នៅ​សណ្ឋាគារ Bevery Hills ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​កូកាអ៊ីន​និង​ជំងឺ​បេះដូង។

១១. Elvis Presley អាយុ​ ៤២​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី ៨​ខែ​​​​​មករា ឆ្នាំ១៩៣៥

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​ ១៦​ ខែ​សីហា​ ឆ្នាំ ១៩៧៧

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កម្រិត។

១២. John Lennon ស្លាប់​អាយុ​ ៤០​ឆ្នាំ

ថ្ងៃ​កំណើត​៖ ​ថ្ងៃ​ទី​៩​ខែ​តុលា​ឆ្នាំ​១៩៤០

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ​ ១៩៨០

មូល​ហេតុ​នៃ​ការ​ស្លាប់៖ តារា​ចម្រៀង​សមាជិក​ក្រុម​ Beatle រូប​នេះ​ត្រូវ​គេ​បាញ់​សម្លាប់​នៅ​ក្បែរ​ទីលំនៅ​របស់​លោក​នៅ​ទីក្រុង​ New York។

១៣. Bob Marley ស្លាប់​អាយុ ៣៦​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី ៦​ខែ​កុម្ភៈ​ឆ្នាំ ១៩៤៥

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ១១​ខែ​ឧសភា​ឆ្នាំ ១៩៨១

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ដោយ​ការ​ជំងឺ​មហារីក​មេជើង​រីក​សាយ​ភាយ។

១៤. Freddie Mercury ស្លាប់​អាយុ​ ៤៥​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​៥​ខែ​កញ្ញា​ឆ្នាំ ១៩៤៦

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ២៤​ខែ​វិច្ឆិកា​ឆ្នាំ ១៩៩១

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ដោយ​សារ​តែ​ជំងឺ​អេដស៍។​

១៥. Marvin Gaye អាយុ​ ៤៤​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​២​ខែ​មេសា​ឆ្នាំ ១៩៣៩

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​១​ខែ​មេសា​ឆ្នាំ ១៩៨៤

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ត្រូវ​បាន​ឪពុក​ខ្លួន​ឯង​បាញ់​សម្លាប់។

១៦. DJ AM ស្លាប់​អាយុ​ ៣៦​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី ៣០​ខែ​មិនា​ឆ្នាំ ១៩៧៣

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​២៨​ខែ​សីហា​ឆ្នាំ ២០០៩

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ដោយ​សារ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ហួស​កម្រិត។

១៧. Cory Monteith ស្លាប់​អាយុ ៣១​ឆ្នាំ​

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី ១១​ខែ​ឧសភា​ឆ្នាំ ១៩៨២

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ១៣​ខែ​កក្កដា​ឆ្នាំ ២០១៣

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ដោយ​សារ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​និង​គ្រឿង​ញៀន​ហួស​កម្រិត។

១៨.​ Bobbi Kristina Brown ស្លាប់​អាយុ​ ២២​ឆ្នាំ​

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​៤​ខែ​មិនា​ឆ្នាំ​១៩៩៣

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ២៦​ខែ​តុលា​ឆ្នាំ ២០១៥

មូល​ហេតុ​នៃ​ការ​ស្លាប់៖ កូន​ស្រី​របស់​តារា​ចម្រៀង​ល្បី​ Whitney Houston រូប​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សន្លប់​មិន​ដឹង​ខ្លួន​នៅ​ខែ​មករា​ឆ្នាំ ២០១៥​ ​បន្ទាប់​មក​ត្រូវ​ស្នាក់​នៅ​មន្ទីរពេទ្យ​ដល់​ថ្ងៃ​ស្លាប់​ប៉ុន្មាន​ខែ​ក្រោយ​មក។

១៩. Jim Morrison ស្លាប់​អាយុ​ ២៧​ឆ្នាំ

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី​៨​ខែ​ធ្នូ​ឆ្នាំ ១៩៤៣

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី​៣​ខែ​កក្កដា​ឆ្នាំ ១៩៧១

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ប្រើ​ប្រាស់​គ្រឿង​ញៀន​ហេរ៉ូអ៊ីន​ហួស​កម្រិត។

២០. Christina Grimmie ស្លាប់​អាយុ​ ២២​ឆ្នាំ​

ថ្ងៃ​កំណើត​៖ ថ្ងៃ​ទី ១២​ខែ​មិនា​ឆ្នាំ ១៩៩៤

ថ្ងៃ​ស្លាប់៖ ថ្ងៃ​ទី ១១​ខែ​មិថុនា​ឆ្នាំ ២០១៦

មូល​ហេតុ​នៃ​ការ​ស្លាប់៖ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ម្នាក់​បាញ់​សម្លាប់​នៅ​ Orlando រដ្ឋ​ Florida បន្ទាប់​មក​ឃាត​ករ​ម្នាក់​នោះ​ក៏​បាញ់​សម្លាប់​ខ្លួន​ឯង៕

ចុច​អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ