ជក់ចិត្ត! Arsenal និង Leicester ទាត់ចូលគ្នា៧គ្រាប់ ថ្ងៃបើកឆាក Premier League
- 2017-08-12 01:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជក់ចិត្ត! Arsenal និង Leicester ទាត់ចូលគ្នា៧គ្រាប់ ថ្ងៃបើកឆាក Premier League
ចន្លោះមិនឃើញ
ក្រុមកាំភ្លើងធំ Arsenal ទទួលបានកាដូ៣ពិន្ទុយ៉ាងសំខាន់សម្រាប់សប្ដាហ៍ដំបូងក្នុងក្របខ័ណ្ឌ Premier League បន្ទាប់យក Leicester City ទាំងលំបាកលទ្ធផល ៤-៣។
ក្នុងវគ្គទី១ក្រុមទាំងពីររកបានម្នាក់២គ្រាប់ដូចគ្នា ក្នុងនោះខាងក្រុមលោក Arsène Wenger ធ្វើបានដោយកីឡាករចំណូលថ្មី Alexandre Lacazette ដែលជាគ្រាប់ដំបូងសម្រាប់ក្រុមនាទីទី២ និង Danny Welbeck នាទី៤៥។ ចំណែកខាងកញ្ជ្រោងខៀវបំប៉ោងសំណាញ់ទីដោយកីឡាករ Okazaki និង Jamie Vardy នាទីទី ៥និង២៩។
ឈានដល់វគ្គទី២ Vardy បានទាត់ចូលមួយគ្រាប់ទៀតនាទី៥៦ដែលជាគ្រាប់ទី២ក្នុងរបស់ខ្លួនក្នុងការប្រកួតនេះជួយ Leicester នាំមុខវិញម្ដង។ ប៉ុន្តែនៅចុងវគ្គទៅហើយ Arsenal អាចរកបាន២គ្រាប់យ៉ាងអស្ចារ្យដោយកីឡាករ Aaron Ramsey និង Olivier Giroud ក្នុងនាទី៨៣និង៨៥ ធ្វើឲ្យពួកគេទទួលបានជ័យជម្នះ ៤-៣៕
ចុចអាន៖
ពាន Singapor Cup៖ បឹងកេត ហាលអាវហើយ ខណៈ ណាហ្គាចាញ់ទក់សាច់
ជំនឿចិត្តខ្ពស់! គ្រូតេក្វាន់ដូមកពីកូរ៉េសង្ឃឹមឈ្នះមេដាយមាស២ពីស៊ីហ្គេម