ដល់​ក! Mnet មិន​ដាក់​ឈ្មោះ​ក្រុម Girls' Generation ក្នុង​តារាង​បោះ​ឆ្នោត​ M!Countdown

  • 2017-08-12 04:03:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

M!Countdown គឺ​ជា​កម្មវិធី​ដ៏​ល្បី​មួយ​សម្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ Mnet ដែល​តែង​តែ​មាន​ការ​បោះ​ឆ្នោត​សម្រាប់​បទ​ចម្រៀង​របស់​តារា​ល្បី​ៗ​រៀង​រាល់​សប្ដាហ៍។

សម្រាប់​សប្ដាហ៍​នេះ​ដែល​ជា​សប្ដាហ៍​ដំបូង​នៃ​ការ​ត្រលប់​មក​វិញ​របស់ Girls' Generation ដោយ​ពួក​គេ​ព្រម​ទាំង​បាន​សម្ដែង​នៅ​ទី​នោះ​ផង​ដែរ​ ប៉ុន្តែ​ Mnet បែរ​ជា​មិន​ដាក់​ឈ្មោះ​ក្រុម​ចម្រៀង​នេះ​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​បោះ​ឆ្នោត​ទៅ​វិញ​។

ក្រុម​ចម្រៀង​នេះ​គឺ​រំពឹង​ថា​នឹង​ក្លាយ​ជា​បេក្ខភាព​ដ៏​សំខាន់​និង​ខ្លាំង​មួយ​ក្នុង​ការ​ត្រលប់​មក​វិញ​សម្រាប់​បទ​ចម្រៀង “Holiday”។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​បទ "Holiday” គឺ​ជា​បទ​ចម្រៀង​សម្រាប់​ខួប​គម្រប់​១០​ឆ្នាំ​របស់​ក្រុម​ចម្រៀង​ Girls' Generation ទៀត​ផង​ដែល​ជា​បទ​ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង។

ចំពោះ​តារាង​បោះ​ឆ្នោត​សម្រាប់​សប្ដាហ៍​ក្រោយ​ចំនួន​៤០​ក្រុម សម្រាប់​ការ​បោះ​ឆ្នោត​ Online Pre-Voting ក្រុម​ចម្រៀង​នេះ​មិន​មាន​វត្តមាន​ក្នុង​តារាង​នោះ​ទេ។

ការ​បោះ​ឆ្នោត​នេះ​នឹង​បញ្ចូល​ពិន្ទុ​១០ភាគរយ​សម្រាប់​ពិន្ទុ​សរុប​ដើម្បី​ទទួល​បាន​ជ័យ​ជំនះ។

​​ក្រុម​ចម្រៀង​ដែល​បាន​បញ្ចេញ​បទ​ចម្រៀង​មុន​និង​ក្រោយ​ Girls' Generation សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ ប៉ុន្តែ​បែរ​ជា​មិន​មាន​ឈ្មោះ​ក្រុម​នេះ​ក្នុង​តារាង​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ងឿងឆ្ងល់​ជា​ខ្លាំង។

នេះ​មិន​មែន​ជា​លើក​ទី១​ទេ​ដែល​ Mnet ធ្វើ​ដូច្នេះ ក្រុម​ចម្រៀង TWICE និង SISTAR ក៏​ធ្លាប់​ត្រូវ​ Mnet ដក​ចេញ​ពី​តារាង​ដូច​គ្នា​ ដោយ​មិន​ប្រាប់​ពី​មូលហេតុ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម