ក្ដៅ​ៗ! Hyuna ប្រកាស​ត្រលប់​មក​វិញ​ជាមួយ​បទ​ថ្មី​ឆាប់​ៗ​នេះ​​ហើយ

  • 2017-08-11 09:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​កូរ៉េ​សិច​ស៊ី Hyuna នឹង​ត្រលប់​មក​វិញ​នៅ​ចុង​រដូវ​ក្ដៅ​នេះ​ហើយ​។

​ម្សិល​មិញ​នេះ មាន​ព័ត៌មាន​លេច​ឮ​ជាច្រើនទាក់​ទង​នឹង​ការ​​​ត្រលប់​មក​វិញ​របស់​ HyunA ​នៅចុង​ខែ​នេះ​ ជាមួយ​បទ​ចម្រៀង​ថ្មី​។ បទ​ចម្រៀង​នោះ​​ជា​ប្រភេទបទ​​សម្រាប់​រដូវ​ក្ដៅ​ដែល​បង្ហាញ​ពី​រូប​រាង​សិច​ស៊ី​​ និង​សប្បាយៗ​មិន​សូវ​ខ្វល់​ច្រើន​ (Care-free)។

អ្នក​តំណាង​ផលិត​កម្ម​ Cube Entertainment បាន​ឆ្លើយ​តប​ថា​ នេះ​គឺ​ជា​ការ​ពិត​ដែល HyunA នឹង​ត្រលប់​មក​វិញ​ជាមួយ​បទ​ចម្រៀង​ទោល​នៅ​ខែ​សីហា​នេះ។ ពេល​នេះ​នាង​កំពុង​តែ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ត្រៀម​ខ្លួន​ត្រលប់​មក​វិញ។

កាល​ពី​២​សប្ដាហ៍​មុន Hyun​A បាន​បង្ហោះ​ឃ្លីប​​វីដេអូ​មួយ​របស់​នាង​​ច្រៀង​នៅ​ក្នុង​ស្ទូឌីយោ​ ដែល​បង្ហើប​ថា​នាង​នឹង​ត្រលប់​មក​វិញ​ឆាប់ៗ។

នេះ​គឺ​ជា​ការងារ​ថ្មី​របស់​នាង​មួយ​បន្ទាប់​ពី​បង្ហាញ​ខ្លួន​នៅ​ក្នុង​ក្រុម "Triple H" កាល​ពី​ខែ​មេសា​ និង​បទ​ចម្រៀង​ទោល​ "How's This?” តាំង​តែ​ពី​ឆ្នាំ​មុនមកម្ល៉េះ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម