តារា​ដែល​មាន​ឥទ្ធិពល​ជាង​គេ​ទាំង​១០​ ប្រចាំឆ្នាំ​២០១៧​

  • 2017-08-08 10:15:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទស្សនាវដ្ដី​ Forbes ប្រចាំ​ប្រទេស​កូរ៉េ​ទើប​តែ​ប្រកាស​បញ្ជី​តារា​ដែល​មាន​ឥទ្ធិពល​​ខ្លាំង​បំផុត​ទាំង​១០ ប្រចាំ​ប្រទេស​កូរ៉េ​សម្រាប់​ឆ្នាំ​នេះ។

នេះ​ជា​បណ្ដា​តារា​ទាំង​១០​រូប៖

១០. Oh Seung Hwan

លោក​ Oh Seung Hwan គឺ​ជា​កីឡាករ​គប់​បាល់​ Baseball សម្រាប់​ក្រុម​ St. Louis Cardinals។ លោក​បាន​ចូល​រួម​ក្រុម​ Cardinals កាល​ពី​ឆ្នាំ​ ២០១៦ ហើយ​នឹង​បន្ត​កុងត្រា​​របស់​លោក ដោយ​សារ​តែ​លទ្ធផល​ល្អ​សម្រាប់​ឆ្នាំ​កន្លង​ទៅ​នេះ។​

៩. Jo Jung Suk

កាល​ពី​ឆ្នាំ​២០១៧ តារា​សម្ដែង​​ Jo Jung Suk មាន​គម្រោង​ធំ​ៗ​ចំនួន​ពីរ​គឺ រឿង​ "Drug King” និង​រឿង​ភាគ​ "Two Cops”។

៨. Kim Yoo Jung

ក្នុង​ឆ្នាំ​២០១៦​ តារា​សម្ដែង​ Kim Yoo Jung បាន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ល្បី​ "Love in the Moonlight” ជាមួយ​នឹង​តារា​សម្ដែង​ Park Bo Gum។​ ក្នុង​ឆ្នាំ ២០១៧ នាង​បាន​សម្ដែង​រឿង "Because I Love You ជាមួយ​តារា​សម្ដែង Cha Tae Hyun។

៧. Song Hye Kyo

Song Hye Kyo មិន​ទាន់​មាន​គម្រោង​ណា​មួយ​បន្ទាប់​ពី​សម្ដែង​នៅ​ក្នុង​រឿង​ភាគ "Descendants Of The Sun” នោះ​ទេ​ ប៉ុន្តែ​ដោយ​សារ​តែ​ដំណឹង​រៀប​ការ​របស់​នាង​និង​តារា​សម្ដែង Song Joong Ki បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​គ្រប់​ទី​កន្លែង​រង្គោះ​រង្គើ។

៦. Suzy

នៅ​ឆ្នាំ​ ២០១៧ Suzy បាន​បញ្ចេញ​អាល់​ប៊ុម​ទោល​របស់​ខ្លួន​គឺ​ Yes?No? ហើយ​ភ្លាមៗ​នោះ​បទ​ចម្រៀង​ "Pretend” ដែល​ជា​បទ​មួយ​នៅ​ក្នុង​អាល់ប៊ុម​នោះ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ជា​ខ្លាំង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រឿង​ភាគ​របស់​នាង "While You Were Sleeping” ដែល​សម្ដែង​ជាមួយ​តារា​សម្ដែង​ Lee Jong Suk គឺ​គ្រោង​នឹង​ដាក់​បញ្ចាំង​ចុង​ឆ្នាំ​នេះ​ហើយ។

៥. BTS

២០១៧ គឺ​ជា​ឆ្នាំ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​សម្រាប់ BTS។ បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​នៅ​កម្មវិធី Billboard Music Award BTS បាន​បន្ត​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​ ហើយ​ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េ​មួយ​ដែល​ល្បី​ទូទាំង​ពិភពលោក។​

៤. EXO

EXO ទើប​តែ​បញ្ចេញ​អាល់ប៊ុម "The War” ថ្មីៗ​នេះ​ដែល​មាន​បញ្ចូល​នូវ​បទ​ចម្រៀង "Ko Ko Bop”។មក​ដល់​ពេល​នេះ​ពួកគេ​បាន​ឈ្នះ​ពាន​រង្វាន់​ជា​ច្រើន​រួច​មក​ហើយ​ មិន​ត្រឹម​ប៉ុណ្ណោះ​ ក្រុម​ចម្រៀង​នេះ​ទទួល​ពាន​បាន​ទី​១០០​សម្រាប់​កម្មវិធី​តន្ត្រី​ (Music Show)។

៣. TWICE

TWICE បាន​ក្លាយ​ជា​ក្រុម​លេខ​១​ប្រចាំ​អាស៊ី​ឆ្នាំ​នេះ​​ជាមួយ​នឹង​បទ​ចម្រៀង​ល្បីៗ​ចំនួន​ពីរ​បទ​គឺ "Knock Knock” និង "Signal”។ បន្ទាប់​ពី​ឈ្នះ​ពាន​យ៉ាង​ច្រើន​សម្រាប់​កម្មវិធី​តន្ត្រី​ (Music Show) និង​ពាន​រង្វាន់​ស្ទើរ​តែ​គ្រប់​ប្រភេទ​នៅ​ប្រទេស​កូរ៉េ ក្រុម​នេះ​បាន​ចាប់​ផ្ដើម​បញ្ចេញ​បទ​ចម្រៀង​ជា​ភាសា​ជប៉ុន​ និង​ទទួល​បាន​ភាព​​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។

២. Song Joong Ki

ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​នៃ​រឿង​ភាគ "Descendants Of The Sun” តារា​សម្ដែង Song Joong Ki បាន​សម្ដែង​នៅ​ក្នុង​រឿង "Battleship Island” ដែល​ដឹក​នាំ​ដោយ​លោក Park Moo-Young។

១. Park Bo Gum

Park Bo Gum បាន​សម្ដែង​នៅ​ក្នុង​រឿង​ភាគ​ដ៏​ល្បី​គឺ​រឿង "Love in the Moonlight” ជាមួយ​នឹង​តារា​សម្ដែង Kim Yoo Jung ហើយ​បន្ត​ល្បី​ឈ្មោះ​នៅ​ក្នុង​សិល្បៈ​ដោយ​​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន​រាប់​មិន​អស់ ជា​ពិសេស​ចូល​រួម​ក្នុង​កម្មវិធី​កំពូល​ៗ​ ដូច​ជា​ "Infinite Challenge” និង "Running Man” ជាដើម មិន​ត្រឹម​តែ​ប៉ុណ្ណោះ​លោក​ក៏​ធ្លាប់​បង្ហាញ​ខ្លួន​ជា​ពិធី​ករ​ក្នុង​កម្មវិធី "Music Bank” ទៀត​ផង​៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម