ស្មានហ្វូន​វៀតណាម​នឹង​មាន​លក់​ក្រៅ​ប្រទេស​ ប្រសិន​ជោគជ័យ​ក្នុង​ស្រុក​

  • 2017-08-12 04:02:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Vu Thanh Thang នាយក​ក្រុមហ៊ុន​ Bkav ​​ដែល​ជា​អ្នក​ផលិត​ស្មាតហ្វូន​ Bphone 2017 បាន​លើក​ឡើង​ថា​​នឹង​បញ្ចេញ​ស្មាតហ្វូន​របស់​ខ្លួន​លក់​លើ​ទីផ្សារ​សកល​លោក​ ប្រសិន​បើ​ទទួល​បាន​ការ​ជោគជ័យ​ក្នុង​ស្រុក។

គួរ​រំលឹក​ថា​ស្មាតហ្វូន​ Bphone 2017 ដែល​ទើប​ប្រកាស​ចេញ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ដោយ​ផ្ទាល់។ Bphone 2017 នេះ​មាន​លក្ខណៈ​សម្បត្តិ​ពិសេសៗ​ដូច​ជា​ប្រើ​បន្ទះ​ឈីប​ Snapdragon 625, RAM ទំហំ​ ៣ GB, អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៣២ GB, កាមេរ៉ា​ខាង​ក្រោយ​ ១៦ MP មាន​មុខងារ​រក្សា​លំនឹង​, អាច​ Focus បាន​លឿន​ និង​ អាច​ថត​វីដេអូ​កម្រិត​ 4K បាន​ទៀត​ផង។

កាមេរ៉ា​ខាង​មុខ​វិញ​មាន​កម្រិត ៨ MP ដែល​មាន​​បញ្ចូល​មក​ស្រាប់​នូវ​ Filter ស្អាត​ជា​ច្រើន​ប្រភេទ។ Bphone 2017 នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នា​ថ្ងៃ​ទី​ ១៩ ខែ​សីហា​នេះ​ក្នុង​តម្លៃ​ ៩,៧៨៩ លាន​ដុង (ប្រហែល​ ៤៣០ ដុល្លារ)។

ដោយ​ឡែក​ចំពោះ​ម៉ូដែល​ដែល​គ្រោង​នឹង​លក់​លើ​ទីផ្សារ​ក្រៅ​ស្រុក​វិញ​នឹង​មាន​សមត្ថភាព​ខ្លាំង​ជាង​នេះ​ដោយ​មាន​ឈ្មោះ​ថា​ Bphone 2017 Gold ដែល​មាន​បំពាក់​បន្ទះ​ឈីប​ Snapdragon 835, RAM ទំហំ​ ៤ GB និង មាន​បំពាក់​កាមេរ៉ា​ភ្លោះ​ទៀត​ផង។ ចំពោះ​តម្លៃ​ម៉ូដែល​នេះ​ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ឡើយ៕

ប្រភព ៖ Vov

អត្ថបទ៖ សុខហេង

អត្ថបទថ្មី