លោកគ្រូកំលោះ កំពុងធ្វើឲ្យអ្នកប្រើ​ប្រាស់បណ្ដាញ​សង្គម​​ស្រី​ៗ​ចង់​ទៅ​រៀន

  • 2017-08-12 07:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាប៉ុន្មាន​ថ្ងៃ​នេះ ​គ្រូ​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​​ កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ចាប់​អារម្មណ៍ ព្រោះ​តែ​រូបថត​បង្ហាញ​ពី​​រូប​រាង​ដ៏​ស្រស់​សង្ហា​អម​ទៅ​ដោយ​សាច់​ដុំ ត្រូវ​បាន​គេ​ចែក​ចាយ​​នៅ​លើ​អ៊ីនធឺណិត។

លោក​គ្រូ​ថ្នាក់​បឋម​សិក្សា​នេះ​មាន​ឈ្មោះ Lee Min Gyu ​និយាយ​ថា "​ខ្ញុំ​សម្រេច​ចិត្ត​បន្ត​ធ្វើ​ជា​គ្រូ​បង្រៀន នៅ​ពេល​សិស្ស​ជា​ច្រើន​ស្ដាប់​តាម​ការ​ណែនាំ​របស់​ខ្ញុំ"។ ក្រៅ​ពី​អាជីព​ជា​គ្រូ​បង្រៀន​ លោក​​ជា​តារា​ម៉ូដែល​ឲ្យ​ទស្សនា​វដ្ដី​កូរ៉េ​ Cosmopolitan ហើយ​ការ​ចេញ​ផ្សាយ​របស់​ទស្សនាវដ្ដី​ក្នុង​​ខែ​សីហា​នេះ​ គឺ​​ដាក់​រូប​លោក​ជា​គម្រប​ទៀត​ផង។

​ក្នុង​បទ​សម្ភាសន៍​​មួយ​ លោក​បាន​បង្ហើប​ថា បច្ចុប្បន្ន​ខ្លួន​​នៅ​កំលោះ ​មិន​ទាន់​មាន​គូ​ទេ ហើយ​ចូល​ចិត្ត​ដើរ​កម្សាន្ត អំឡុង​ពេល​វិស្សមកាល​ម្ដង​ៗ។ លោក​គ្រូ ធ្លាប់​ចូល​រួម​ប្រកួត​កាយ​វប្បកម្ម​​​ និង​ពេល​ទំនេរ​ ចូល​ចិត្ត​ហាត់​ប្រាណ​យក​សាច់​ដុំ​ផង​​ដែរ​៕

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី