វីដេអូទាសករផ្លូវភេទទាហានជប៉ុនកាលសង្គ្រាមលោកទី២ ដែលកូរ៉េខាងត្បូងបញ្ចេញកាលពី៣ឆ្នាំមុន
- 2017-07-09 03:13:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូទាសករផ្លូវភេទទាហានជប៉ុនកាលសង្គ្រាមលោកទី២ ដែលកូរ៉េខាងត្បូងបញ្ចេញកាលពី៣ឆ្នាំមុន
ចន្លោះមិនឃើញ
កាលពីឆ្នាំ២០១៧ កន្លងទៅ រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ចេញខ្សែអាត់វីដេអូដ៏កម្រមានរយៈពេល ១៨វិនាទី ស្ដីពីស្ត្រីកូរ៉េខាងត្បូងត្រូវបានទាហានជប៉ុនចាប់ឲ្យធ្វើទាសករផ្លូវភេទកាលសង្គ្រាមលោកលើកទី ២។
ក្រុមស្រាវជ្រាវស្វែងរកឯកសារទាំងនេះរបស់ប័ណ្ណសារជាតិអាមេរិក (U.S. National Archives ) បានទទួលជំនួយឧបត្ថម្ភពីរដ្ឋាភិបាលកូរ៉េ និងបានដំណើរការរយៈពេល ២ឆ្នាំ ដើម្បីគាស់កកាយរកវីដេអូ ក៏ដូចជាឯកសារនានាទាក់ទងនឹងស្ត្រីកូរ៉េធ្វើជាទាសករ។
វីដេអូខាងក្រោមនេះ ត្រូវបានគេជឿថា ថតដោយទាហានអាមេរិកម្នាក់ក្នុងខែកញ្ញា ឆ្នាំ ១៩៤៤ នៅខេត្តយូណាន ប្រទេសចិន។ បុរសស្លៀកពាក់ឯកសណ្ឋាន ត្រូវគេជឿថា ជាទាហានចិនក្នុងជួរកងកម្លាំងសម្ព័ន្ធមិត្តអាមេរិក-ចិន។
ក្រុមអ្នកស្រាវជ្រាវក៏បានផ្គូផ្គងមុខមាត់ស្ត្រីទាសករក្នុងវីដេអូជាមួយនឹងកម្រងរូបថតទាសករដែលគេកត់ត្រាទុក ឃើញថាដូចគ្នាពិតមែន។
គួររម្លឹកថា កាលសម័យសង្គ្រាមលោកលើកទី ២ ទាហានជប៉ុនបានចាប់បង្ខំស្ត្រីប្រមាណ ២០ម៉ឺននាក់ទៅធ្វើជាទាសករផ្លូវភេទនៅតាមផ្ទះបននានាទុកសម្រាប់ឲ្យទាហានជប៉ុន ដែលស្ត្រីភាគច្រើនជាជនជាតិកូរ៉េខាងត្បូង។
មកទល់បច្ចុប្បន្ន ទាំងជនរងគ្រោះ និងសាច់ញាតិជនរងគ្រោះ នៅតែតវ៉ាទៅកាន់រដ្ឋាភិបាលជប៉ុនដែលមិនបានសារភាពពេញលេញចំពោះអំពើយង់ឃ្នងនេះ ដែលប្រព្រឹត្តដោយទាហានជប៉ុន Imperial Japanese Army។
កាលពីថ្ងៃទី ២៨ធ្នូ ឆ្នាំ ២០១៥ ប្រទេសកូរ៉េខាងត្បូង និងជប៉ុនបានឈានដល់កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រដោយទីក្រុងតូក្យូបានសុំទោសចំពោះឧក្រិដ្ឋកម្មសម័យដាក់អាណានិគម និងផ្ដល់សំណងចំនួន ១ពាន់លានយេន ឬប្រមាណ ៩,៦លានដុល្លារអាមេរិកសម្រាប់មូលនិធិជួយទ្រទ្រង់ និងការឧបត្ថម្ភជនរងគ្រោះដែលនៅរស់ផងដែរ៕
ចុចអាន៖
មកដឹងប្រវត្តិដ៏ជូរចត់ខ្លះៗ របស់ប្រធានាធិបតីកូរ៉េខាងត្បូង ដែលទើបឈ្នះឆ្នោតថ្មីៗ
សេអ៊ូល សម្ពោធសណ្ឋាគារផ្កាយ៧ ខ្ពស់បំផុតលំដាប់ទី៥ បាញ់កាំជ្រួចភ្លឺចាំងពេញផ្ទៃមេឃ
កូរ៉េខាងត្បូង ទម្លាក់កញ្ចប់ថវិកា ១០ពាន់លានដុល្លារ លើផ្នែកសុខុមាលភាព