Man Utd ​អាច​នឹង​ប្រើ​កីឡាករ​តម្លៃ​៤០០​លាន​ផោន ​លេង​ទល់ West Ham ​យប់​នេះ

  • 2017-08-13 02:27:11
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្លឹប Manchester United ​អាច​នឹង​ដាក់​កីឡាករ​១១​នាក់​ក្នុង​ទីលាន ​ដែល​មាន​តម្លៃ​ដល់​ទៅ​ជាង​៤០០​លាន​ផោន ​ដើម្បី​លេង​ក្នុង​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​ជាមួយ​ក្រុម West Ham ​នៅ​យប់​ម៉ោង​១០​នេះ។

បិសាច​ក្រហម ​បាន​នាំ​យក​កីឡាករ​ថ្មី​ជា​ច្រើន​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ ​តួ​យ៉ាង​ដូចជា Matic ​និង Lukaku ​ជា​​ដើម ​ដែល​សុទ្ធ​សឹង​តែ​ជា​កីឡាករ​ល្អ​ៗ​និង​មាន​តម្លៃ​ខ្ពស់។ លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម​នេះ​បាន​បញ្ជាក់​ថា​ពេល​នេះ​Man Utd ​មាន​សមត្ថភាព​គ្រប់គ្រាន់​ហើយ​សម្រាប់​ប្រជែង​យក​ជើង​ឯក​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​ក្លឹប​នេះ​ខកខាន​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​បង្ហើប​ពី​អារម្មណ៍​របស់​ខ្លួន​ថា​ពិត​ជា​ត្រូវ​ការ​ជ័យជម្នះ​ដាច់​ខាត ​ហើយ​កីឡាករ​ដែល​នឹង​ត្រូវ​លេង​នៅ​ប្រកួត​បើក​ឆាក​គឺ​ជា​កីឡាករ​ដែល​ជ្រើស​ចេញ​យ៉ាង​ល្អ​បំផុត។ ពួកគេ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​សប្បាយ​ចិត្ត​សម្រាប់​ប្រកួត​ដំបូង​នេះ។

ការ​និយាយ​បែប​នេះ ទើប​ត្រូវ​បាន​អ្នក​វិភាគ​គិត​ថា​យប់​នេះ ​បិសាច​ក្រហម​នឹង​ដាក់​ក្រុម​កីឡាករ​១១​នាក់​ដែល​ល្អ​បំផុត​របស់​ខ្លួន ​ហើយ​សរុប​តម្លៃ​ខ្លួន​របស់​ពួកគេ​ទៅ​គឺ​អាច​នឹង​ឈាន​ដល់​ជាង​៤០០​លាន​ផោន​ឯ​ណោះ៕

ចុចអានអត្ថបទបន្ដ៖

Zidane ៖ ​ក្រុម​ Real ​នឹង​អាច​ឈ្នះ​ពាន​បាន​ទៀត ​ដោយ​មិន​បាច់​ទិញ​នរណា​ថែម​ឡើយ

អង់គ្លេស​ប្រែប្រួល ​ក្រុម Chelsea ​ចាញ់ ​ខណៈ​ Liverpool ​បាន​ត្រឹម​ស្មើ​ថ្ងៃ​បើក​ឆាក


ប្រភព៖ Independent ប្រែ​សម្រួល៖ មុន្នីរម្យ