Jose Mourinho ភ្ញាក់​ផ្អើល​ខ្លាំង​រឿង Chelsea លក់ Matic ឲ្យ Man Utd

  • 2017-08-13 06:48:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ទូទៅ​សញ្ជាតិ​ព័រទុយហ្គាល់ Jose Mourinho របស់​ក្រុម​បិសាច​ក្រហម Manchester United បាន​បង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង ក្រោយ​ពេល​ក្រុម Chelsea ព្រម​បើក​ភ្លើង​ខៀវ​ឲ្យ​ខ្សែ​បម្រើ​ឆ្នើម Nemanja Matic ប្ដូរ​ទ្រនំ​ទៅ​កាន់ Old Trafford។

Jose Mourinho

វិបសាយ Asianbookie បាន​ដក​ស្រង់​សំដី​ អ្នក​ចាត់​ការ​ទូទៅ​ក្រុម​បិសាច​ក្រហម​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ផ្ទេរ​ Matic ពី Chelsea មក​ទឹក​ដី Old Trafford ដែល​ការ​ផ្ទេរ​នេះ បាន​ធ្វើ​ឲ្យ​លោក Antonio Conte ខឹង​សម្បារ​ជា​ខ្លាំង ហើយ​លោក​ដឹង​ថា​មក​ពី​ហេតុ​អ្វី។

“ខ្ញុំ​មិន​បាន​គិត​ពី​ការ​ចុះ​ហត្ថ​លេខា​លើ​ Matic នោះ​ទេ​ ព្រោះ​ខ្ញុំ​មិន​ដែល​ប្រមាញ់​កីឡាករ​ណា ដែល​គិត​ថា​ទៅ​មិន​រួច។ ដូច្នេះ​ នៅ​ពេល​ខ្ញុំ​ទទួល​ទូរសព្ទ ឮ​ថា​ Matic ចង់​មក​ចូល​រួម​ជាមួយ​ខ្ញុំ លេង​ឲ្យ Man Utd យើង​ក៏​ប្រឹង​ធ្វើ​ឲ្យ​វា​កើត​ឡើង។ ខ្ញុំ​គិត​ថា​គេ​ជា​កីឡាករ​ ដែល​ខ្ញុំ​ពេញចិត្ត​បំផុត"។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកJose Mourinho។

គេ​ជឿ​ថា Matic ដែល​ជា​ខ្សែបម្រើ​ឆ្នើម​មួយ​រូប​ នឹង​ធ្វើ​​ឲ្យ​ Manchester United លេង​ល្អ​ខ្លាំង​នៅ​តំបន់​កណ្ដាល​ ពិសេស​ជួយ​ឲ្យ​ Paul Pogba ដូច​ខ្លា​ដុះ​ស្លាប​នៅ​លើ​ទីលាន។

Nemanja Matic

ចំណែក​លោក Conte ដែល​បាន​នាំ​ Chelsea ឈ្នះពាន Premier League រដូវ​កាល​មុន ហើយ​កាលពី​ពេល​ថ្មីៗ​នេះ ធ្លាប់​បាន​ណែនាំ​ក្លឹប​ឲ្យ​ទិញ​ Sergi Roberto អតីត​យុវជន​ Barca ដើម្បី​ជំនួស​តំណែង​ Matic តែ​ប្រធាន​ក្លឹប​​ ថា​ចាំ​អ៊ុត​មើល​ការ​ប្រកួត​បើក​ឆាក​​សិន​ ព្រោះ​ក្លឹប​តោ​ខៀវ​ មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់ បន្ទាប់​ពី​ជះ​លុយ​ដ៏​លើស​លុប​លើ​កីឡាករ​ Alvaro Morata, Tiemoue Bakayoko និង Antonio Rudiger ។

ចាំ​មើល​ថា ​តើ​បន្ទាប់​ពី​ចាញ់​យប់​មិញ ក្លឹប​មហា​សេដ្ឋី​រុស្ស៊ី Abramovich នឹង​ធ្វើ​តាម​ការ​ណែនាំ​តាម​លោក Conte ឬ​យ៉ាង​ណា?

ប្រភព៖ Asian Bookie   ប្រែ​សម្រួល​៖ សុខ លាងហ៊ត​​​

អត្ថបទថ្មី