ដឹង​អត់ តារា​ណា​ខ្លះ​ជាប់​​ភារកិច្ច​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ២០១៧?

  • 2017-08-14 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​​ឆ្នាំ​២០១៧ នឹង​មក​ដល់​នៅ​ថ្ងៃ​ទី​២១ ខែ​សីហា​នេះ​ហើយ។ ក្នុង​ចំណោម​​សិស្សានុសិស្ស​ដែល​កំពុង​សស្រាក់​សស្រាំ​រំលឹក​មេរៀន​ដើម្បី​ត្រៀម​ប្រឡង​នេះ ក៏​មាន​តារា​ចម្រៀង​វ័យ​ក្មេង​ចំនួន​២​រូប​ដែរ​។ អ្នក​ទាំង​នោះ​គឺ​ រ៉េត ស៊ូហ្សាណា និង ម៉ម ពេជ្ជរិទ្ធ។

រ៉េត ស៊ូហ្សាណា ​អតីត​បេក្ខភាព​ The Voice Cambodia ធ្លាប់​លើក​ឡើង​ថា ទោះ​បី​ជា​ពេល​នេះ​នាង​មាន​ភាពជោគជ័យ​លើ​វិស័យ​សិល្បៈ​ក្ដី ក៏​រូប​នាង​មិន​បោះ​បង់​ចោល​ការសិក្សា​ដែរ ហើយ​នាង​អះអាង​ទៀតថា​ខ្លួន​នឹង​ខំ​ប្រឹងប្រែងរៀន​សូត្រ ដើម្បី​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឲ្យ​បាន​នៅ​ឆ្នាំ​នេះ។

សម្រាប់​ផលិតករ​តន្រ្តី​ ប្រចាំ​ក្រុម SmallWorld SmallBand ម៉ម ពេជ្ជរិទ្ធ វិញ​ ក៏​ធ្លាប់បាន​​​បញ្ជាក់​ប្រាប់​ Sabay ដែរ​ថា​ ខ្លួន​នឹង​ខំ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព។ បើ​ទោះ​ជា​លទ្ធភាព​វិជ្ជមាន​ ឬអវិជ្ជមាន​ក្ដី​ លោក​នឹង​នៅ​តែ​បន្ត​ក្ដី​ស្រមៃ​របស់​ខ្លួន គឺ​ចូល​រៀន​ក្នុង​មហាវិទ្យាល័យ​ដូរ្យតន្ត្រី នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម