ចង់​ដើរ​លេង​ ​ហើយ​មាន​រូប​ ​និង​វីដេអូ​ឡូយៗ​ ​គួរ​ប្រើ​ ​App​ ​ទាំង​នេះ

  • 2017-08-14 02:20:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​នានា​សម្រាប់​មនុស្ស​បច្ចុប្បន្ន​ ​គឺ​ច្រើន​តែ​និយម​ថត​រូប​ ​ឬ​វីដេអូ​ដោយ​ប្រើ​ស្មាតហ្វូន។ ​ដូច​នេះ​ហើយ​ ​Sabay​​​សូម​បង្ហាញ​នូវ​បណ្តា​ ​App​ ​មួយ​ចំនួន​ទាំង​នៅ​លើ​ ​iOS​ ​និង​ ​Android​ ​ដែល​មាន​សមត្ថភាព​អាច​បង្កើន​ភាព​ទាក់ទាញ​ដល់​រូបភាព​ ​និង​វីដេអូ​ដែល​ថត​ដោយ​ស្មាតហ្វូន​របស់​ប្រិយមិត្ត​បាន​យ៉ាង​ងាយ​ស្រួល។

SKRWT​ ​តម្លៃ​ ​១,៩៩​ ​ដុល្លារ

សមត្ថភាព​ ​អាច​កាត់​តម្រឹម​ ​បង្វិល​រូបភាព​ទៅ​គ្រប់​ជ្រុង​ ​បន្ថែម​ពណ៌​ ​និង​កម្រិត​ពន្លឺ​ ​ហើយ​នៅ​មាន​មុខងារ​ឲ្យ​ស្មាតហ្វូន​អាច​ថត​រូប​បាន​ផ្ទៃ​ទូលាយ​ធម្មតា​ ​(Wide)​ ​និង​ទូលាយ​កោង​ខ្លាំង​ ​(Fish eyes)។

Hydra​ ​តម្លៃ​ ​៤,៩៩​ ​ដុល្លារ

ជំនួយ​ពេល​ថត​រូប​ ​ឬ​វីដេអូ​នៅ​កន្លែង​ងងឹត​ ​ព្រោះ​មាន​មុខងារ​ ​Photo​ ​និង​ ​Video HDR​ ​ហើយ​នៅ​អាច​ធ្វើ​ឲ្យ​កាមេរ៉ា​ស្មាតហ្វូន​ចាប់​រូបភាព​ក្នុង​ទំហំ​ ​លើស​កាមេរ៉ា​ផ្ទាល់​ដល់​ទៅ​ពីរ​ដង។

ProCam 4​ ​តម្លៃ​ ​៤,៩៩​ ​ដុល្លារ

មាន​មុខងារ​កំណត់​ការ​ថត​រូប​ដូច​ទៅ​នឹង​កាមេរ៉ា​ ​DSLR​ ​តម្លៃ​ថ្លៃ​ដូច្នេះ​ដែរ។ ការ​កំណត់​លើ​ ​ProCam 4​ ​មាន​ដូច​ជា​កម្រិត​ពណ៌​ ​ពន្លឺ​ ​ល្បឿន​ចាប់​រូបភាព​ ​និង​កម្រិត​ច្បាស់​មុខ​ក្រោយ​របស់​រូបភាព។

Google Street View​ ​ឥត​គិត​ថ្លៃ

អាច​ឲ្យ​ស្មាតហ្វូន​គ្រប់​ប្រភេទ​ ​ថត​រូប​ភាព​ប្រភេទ​ ​៣៦០​ ​ដឺក្រេ​បាន​យ៉ាង​រហ័ស​ ​និង​មិន​ស្មុគស្មាញ​ច្រើន។

Enlight​ ​តម្លៃ​ ​៣,៩៩​ ​ដុល្លារ

មាន​មុខងារ​បន្ថែម​ភាព​ទាក់ទាញ​ដល់​រូបភាព​ប្រមាណ​ច្រើន​ជាង​ ​៥០​ ​Filter​ ​ដែល​សុទ្ធ​តែ​ប្លែក​ៗ​ ​និង​ពិសេស​ៗ​ដែល​មិន​សូវ​មាន​ក្នុង​ ​App​ ​ផ្សេង​ៗ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ Dpreview   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម