Microsoft ដាក់តម្លៃលក់ Surface Pro 4 និង Surface Laptop ធូរថ្លៃល្មមទិញប្រើ
- 2017-08-13 08:54:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft ដាក់តម្លៃលក់ Surface Pro 4 និង Surface Laptop ធូរថ្លៃល្មមទិញប្រើ
ចន្លោះមិនឃើញ
បន្ទាប់ពីត្រកូល Surface របស់ Microsoftបានបង្ហាញខ្លួននៅលើទីផ្សារអស់មួយរយៈពេលរួចមក ឃើញថាមានមនុស្សជាច្រើនចង់បានវាមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន តែទាស់ត្រង់ថា តម្លៃរបស់វាខ្ពស់ខ្លាំងពេក ទើបតែពេលថ្មីៗនេះ វិបសាយផ្លូវការ Microsoft បានសម្រេចបញ្ចុះតម្លៃលក់ត្រកូល Surface របស់ខ្លួនតែម្ដង។
យោងតាមវិបសាយកុំព្យូទ័រដ៏ល្បីមួយ និងវិបសាយផ្លូវការរបស់ Microsoft បានចេញផ្សាយថា "លោកអ្នកចំណេញបានលុយ ១៥៩ ដុល្លារទៅវិញ ប្រសិនបើទិញ Surface Pro 4 និង Surface Laptop ឥឡូវនេះពី Microsoft ”។
ការដាក់លក់បញ្ចុះតម្លៃរបស់ Microsoft មានតែពីរម៉ូឌែលប៉ុណ្ណោះ ពោលគឺ Surface Pro 4 និង Surface Laptop ដែលមានទាំងការថែមជូនការប្រើប្រាស់កម្មវិធី Microsoft Online 365 និងកញ្ចប់សេវាកម្មជាច្រើនទៀតជាលក្ខណៈទ្រង់ទ្រាយធំបែបនេះ ហាក់ដូចជា មានចេតនាចង់ឲ្យអ្នកប្រើប្រាស់បានសាកល្បងបទពិសោធន៍ថ្មីជាមួយ Tablate ដែលមានតួនាទីស្ទើរតែដូចកុំព្យូទ័រយួរដៃមួយ។
/កម្មង់ទិញ Surface Pro 4 ពីវិបសាយ Microsoft Store ចុចទីនេះ
/កម្មង់ទិញ Surface Laptop ពីវិបសាយ Microsoft Store ចុចទីនេះ
យ៉ាងណាមិញសង្កេតឃើញថា ទីផ្សារប្រើប្រាស់ Tablet ហាក់ធ្លាក់ចុះខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាហេតុធ្វើហេតុធ្វើឲ្យក្រុមហ៊ុនធំៗផលិត Tablet បានដាក់លក់បញ្ចុះតម្លៃដូចជា Microsoft ជាដើម។ ដោយឡែកចំពោះក្រុមហ៊ុនផ្សេងទៀតដូចជា Apple នៅបន្តផលិតប្រភេទ Tablet របស់ខ្លួនត្រកូល iPad Pro ដោយបានបញ្ចប់ជីវិត iPad 3 ទៅហើយ រីឯ Huawei និង Samsung មិនទាន់បញ្ឈប់ទេ ពួកគេនៅបន្តសង្វាក់ផលិតត្រកូល Tablet របស់ខ្លួនដដែលដោយ Huawei បានចេញលក់ Huawei MediaPad T3 ឯ Samsung បានចេញលក់ Galaxy Tab S3 នៅក្នុងឆ្នាំ ២០១៧ នេះ ចំណែក Nokia ក៏មានព័ត៌មានពីបរទេសខ្លះបានចេញផ្សាយថា ត្រៀមខ្លួនចេញថេប្លេតអេក្រង់ ១៨,៤ អ៊ីញដូចគ្នាដែរ ហើយទោះជាថេប្លេតមិនសូវមានគាំទ្រខ្លាំងដូចស្មាតហ្វូនក្តី តែនេះជាដំណឹងល្អសម្រាប់អ្នកដែលចង់សាកល្បងប្រើត្រកូល Surface របស់ Microsoft៕
ចុចអានអត្ថបទពាក់ព័ន្ធ៖
iPad Pro ថ្មីមានទំហំដល់ 512 GB កាមេរ៉ាខ្លាំងដូច iPhone 7
Samsung ចេញ Galaxy Tab S3 ថេប្លេតមុនគេមានផ្ទាំងកញ្ចក់ក្រោយ
Nokia ត្រៀមចេញថេប្លេតអេក្រង់ ១៨,៤ អ៊ីញ មានកាមេរ៉ាមុខ ក្រោយ ១២MP