Nokia​ ​ត្រៀម​ចេញ​ថេប្លេត​អេក្រង់​ ​១៨,៤​ ​អ៊ីញ​ ​មាន​កាមេរ៉ា​មុខ​ ​ក្រោយ​ ​១២MP

  • 2017-01-23 02:31:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​លក់​ស្មាតហ្វូន​ម៉ូដែល​ ​Nokia 6​ ​បាន​ប្រមាណ​មួយ​លាន​គ្រឿង​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ ​Nokia​ ​ក៏​ត្រូវ​គេ​រក​ឃើញ​ថា​ត្រៀម​បញ្ចេញ​ថេប្លេត​អេក្រង់​ ​១៨,៤​ ​អ៊ីញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។

ថេប្លេត​នោះ​​​ ម៉ូដែល​ ​Humongous​ ​ដំណើរការ​ដោយ​បន្ទះ​ ​Chip​ ​ប្រភេទ​ ​Qualcomm Snapdragon 835​ ​ល្បឿន​ ​២,២​ ​GHz​ ​មាន​ ​GPU​ ​ប្រភេទ​ ​Adreno 540, RAM​ ​៤GB​ ​និង​អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB។

Humongous​ ​បំពាក់​អេក្រង់​ ​QHD​ ​(4K)​ ​អាច​បង្ហាញ​រូបភាព​ទំហំ​ ​2650 x 1440 ភិចសែល​ ​ទម្ងន់​សរុប​ប្រមាណ​ ​២,៦៥​ក្រាម​ ​មាន​បច្ចេកវិទ្យា​ ​NFC​ ​និង​អាច​ប្រើ​អ៊ីនធឺណិត​ក្នុង​កម្រិត​ ​4G LTE។ កាមេរ៉ា​មុខ​ ​និង​ក្រោយ​ ​១២​ ​មេហ្គាភិចសែល​ ​ដែល​អាច​ផលិត​រូប​ក្នុង​ទំហំ​ ​4160 x 3120​ ​ភិចសែល​ ​ហើយ​កាមេរ៉ា​ទាំង​ពីរ​នោះ​អាច​ថត​វីដេអូ​ប្រភេទ​ ​4K។

ដោយ​ឡែក​ ​Nokia​ ​មិន​បាន​បញ្ជាក់​ពី​ពេល​ចេញ​លក់​ជា​មួយ​តម្លៃ​របស់​ ​Humongous​ ​នោះ​ទេ​ ​តែ​អ្នក​វិភាគ​ជា​ច្រើន​សន្និដ្ឋាន​ថា​អាច​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​ ​២០១៧៕

អាន​បន្ត៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម