មកស្គាល់មុខមាត់ កំពូលអ្នកមានផុតលេខ ទាំង១០រូប នៅប្រទេសថៃ

  • 2017-08-14 02:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​បាន​កើន​ឡើង រហូត​ដល់​ទៅ ៣,៣ ភាគរយ នៅ​ក្នុង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​២០១៧ ហើយ​វា​គឺ​ជា​អត្រា​ខ្ពស់​បំផុត​មួយ ក្នុងរយៈពេល ៤ ឆ្នាំ ដែល​ភាគច្រើន​ជា​ការ​កើន​ឡើង​នៃ​ផលិតកម្ម​កសិកម្ម , ការ​បង្កើន​ការ​ចំណាយ​របស់​អតិថិជន និង ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​ការ​នាំ​ចេញ។

ជា​មួយ​នឹង​សន្ទុះ​សេដ្ឋកិច្ច​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​ធ្វើ​ឲ្យ​មហាសេដ្ឋី​ថៃ​ចំនួន ៥០ នាក់ ដែល​មាន​ទ្រព្យ​សម្បត្តិ​សរុប ១២៣,៥ ប៊ី​លាន​ដុល្លារ កើន​ឡើង ១៦ ភាគរយ ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ជាប់​ឈ្មោះ​នៅ​លើ​គេហទំព័រ Forbes យ៉ាង​ព្រោងព្រាត​តែម្ដង។

នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​ណែនាំ​ប្រិយមិត្ត​ឲ្យ​បាន​ស្គាល់ នូវ​កំពូល​អ្នក​មាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត ចំនួន ១០ រូប នៅ​ក្នុង​ប្រទេស​ថៃ។

#1 លោក Dhanin Chearavanont មាន​ទ្រព្យ​សម្បត្តិ ២១,៥ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី អាហារ

#2 លោក Charoen Sirivadhanabhakdi មាន​ទ្រព្យ​សម្បត្តិ ១៥,៤ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី ភេសជ្ជៈ និង អចលនទ្រព្យ

#3 លោក Tos Chirathivat មាន​ទ្រព្យ​សម្បត្តិ ១៥,៣ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី ការ​លក់​ទំនិញ​រាយ , អចលនទ្រព្យ , បដិសណ្ឋារកិច្ច និង​ភោជនីយដ្ឋាន

#4 លោក Chalerm Yoovidhya មាន​ទ្រព្យ​សម្បត្តិ ១២,៥ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី ភេសជ្ជៈ

#5 លោក Vichai Srivaddhanaprabha មាន​ទ្រព្យ​សម្បត្តិ ៤,៧ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី លក់ទំនិញរាយ

#6 លោក Krit Ratanarak មាន​ទ្រព្យ​សម្បត្តិ ៣,៩ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី ប្រព័ន្ធ​ផ្សព្វផ្សាយ និង អចលនទ្រព្យ

#7 លោក Vanich Chaiyawan មាន​ទ្រព្យ​សម្បត្តិ ៣,៨ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី ធានារ៉ាប់រង និង ភេសជ្ជៈ

#8 លោក Prasert Prasarttong-Osoth មាន​ទ្រព្យ​សម្បត្តិ ២,៦ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី មន្ទីរពេទ្យ

#9 លោក Santi Bhirombhakdi មាន​ទ្រព្យ​សម្បត្តិ ២,៣ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី ស្រាបៀ

#10 លោក Aloke Lohia មាន​ទ្រព្យ​សម្បត្តិ ១,៧៥ ប៊ី​លាន​ដុល្លារ៖ ប្រភព​ចំណូល​បាន​មក​ពី គីមី​ឥន្ធនៈ

ចុច​អាន៖

ប្រភព៖ Forbes   ប្រែ​សម្រួល៖ សេង ឡុង