​​មិន​ចង់ iPhone ឆ្លង​មេរោគ​ កុំ​​ធ្វើ​រឿង​នេះ​ឲ្យ​សោះ​

  • 2017-08-14 03:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​ពពួក​ទូរសព្ទ Android បំពាក់​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​បើក​ចំហ (Open-Source) ងាយឆ្លង​​មេរោគ​បើ​គ្មាន​កម្មវិធី​ការពារ មាន​ប្រិយមិត្ត​សួរ Sabay ថា ចុះ iPhone ​អាចមេរោគ​​​ងាយឆ្លង​​ចូល​​វាយប្រហារ​ដូច​​ពពួក​ទូរសព្ទ Android ឬ​​ទេ?

ចម្លើយ​គឺ​ផ្អែក​ទៅ​លើ​ការ​ប្រើប្រាស់​របស់​អ្នក​ផ្ទាល់។

ជា​ធម្មតា​បើ​យើង​ប្រើ iPhone/iPad/iPod Touch មិន​ Jailbreak គឺ​គ្មាន​ឡើយ​ពាក្យ​ថា​ មេរោគ​ឆ្លង​ចូល​មក​កាន់​ទូរសព្ទ ​ទោះ​បី​អ្នក​ធ្វើ​ការ​ស្រាវជ្រាវ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ច្រើន​កម្រិត​ណា​ក៏​ដោយ។ ក្រុមហ៊ុន​ផលិត​កម្មវិធី​កម្ចាត់​មេរោគ​ធំៗ​ក្នុង​លោក​រួម​មាន McAfee, Symantec, Trend Micro មាន​កម្មវិធី​ការពារ​ប្រព័ន្ធ​សុវត្ថិភាព​ដាក់​ឲ្យ​ទាញ​យក​លើ App Store ក៏​ប៉ុន្តែ​បណ្ដា​កម្មវិធី​ទាំង​អស់​នោះ មិន​បាន​បញ្ចូល​មុខងារ​កម្ចាត់​មេរោគ​មក​ជាមួយ​ឡើយ។ ប្ដូរ​ទៅ​ជា​មាន​មុខងារ​ស្វែង​រក​ទូរសព្ទ​បាត់, ការ​ Back up ឯកសារ, ការពារ​និង​ទប់ស្កាត់​ប្រព័ន្ធ​ឯកជន​ផ្សេងៗ​លើ​កម្មវិធី​បើក​អ៊ីនធឺណិត​វិញ។

ផ្ទុយ​ពី​នោះ​បើ​អ្នក​បាន Jailbreak ឧបករណ៍ iOS របស់​អ្នក​ នោះ​ប្រព័ន្ធ​សុវត្ថិភាព​ក្នុង​ការ​ទប់ស្កាត់​មេរោគ​ជ្រៀត​ចូល អាច​នឹង​លែង​ដំណើរការ​ទៀត​ហើយ។ នៅ​ពេល Jailbreak មាន​ន័យ​ថា យើង​បើក​ឲ្យ​ប្រព័ន្ធ​ (System) iOS នៃ​ឧបករណ៍​យើង បើក​ចំហ​​​ ដោយ​យើង​មាន​សិទ្ធ​ដំឡើង​មុខងារ​ពិសេស​ជា​ច្រើន លើស​ពី​ការ​កំណត់​របស់ Apple ប៉ុន្តែ​ហានិភ័យ​នៃ​ការ​គាំង​ម៉ាស៊ីន​ឬ​ដំណើរការ​យឺត​ ងាយ​នឹង​ជួប​បំផុត នោះ​ហើយ​គឺ​ជា​មេរោគ​ដែល​ជ្រៀត​ចូល​មក​ក្នុង iPhone ដោយ​មិន​ដឹង​ខ្លួន។

ប្រភព៖ lifewire   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី